Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ លិខិតបំភ្លឺរបស់លោក គង់ គាំ គឺជាភស្តុតាងមិនអាចប្រកែកបាន ដែលលោកទទួលស្គាល់ការពិត ផ្ទះនិងដីនៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយរាល់ការរៀបចំឯកសារធ្វើប័ណ្ណកម្មសិទ្ធិ គឺជាការក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចពុំដែលបានសម្រេចប្រគល់ផ្ទះ និងដី ដែលលោក គង់ គាំ ស្នាក់នៅបច្ចុប្បន្ន ឱ្យធ្វើជាកម្មសិទ្ធិឯកជននោះឡើយ ហើយលិខិតបំភ្លឺរបស់លោកគឺជាភស្តុតាងមិនអាចប្រកែកបាន ហើយរាល់ការរៀបចំឯកសារធ្វើប័ណ្ណកម្មសិទ្ធិ គឺជាការក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។

ការចេញមកបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក គង់ គាំ បានធ្វើលិខិតបំភ្លឺពីប្រវត្តិនៃការចូលរស់នៅក្នុងផ្ទះ និងដី ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ស្ថិតនៅតាមបណ្តោយវិថីព្រះសុធារស សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។ ក្នុងលិខិតបំភ្លឺមកកាន់បណ្តាញព័ត៌មាន Fresh News លោក គង់ គាំ បានគូសបញ្ជាក់ថា លោកចូលរស់នៅលើទីតាំងដីខាងលើនេះ ដោយមានការយោគយល់ពីសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសកាលពីឆ្នាំ១៩៨២។ លោក គង់ គាំ បញ្ជាក់នៅក្នុងលិខិតយ៉ាងដូច្នេះ «ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក»។

ក្រោយឃើញលិខិតបំភ្លឺរបស់លោក គង់ គាំ, សម្តេចតេជោ បានទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើនជាការពិត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំពិតជាមានការយោគយល់ចំពោះស្នាក់នៅ នៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះ ឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល»។

សម្តេចតេជោ បានគូសរំលេចទៀតថា ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតបំភ្លឺជាមួយ Fresh News គឺជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿងនេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា

«ដូចនេះតាមផ្លូវច្បាប់ ផ្ទះ និងដីនេះ នៅតែជាកម្មសិទ្ធិ របស់ក្រសួងការបរទេស ហើយវាដល់ពេលដែល ក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ»។

ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ បង្ហាញនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣៖ «ខ្ញុំបានទទួលព័ត៌មានតាមហ្រ្វេសញ៉ូអំពីលិខិតរបស់លោក គង់ គាំ បំភ្លឺអំពីដំណើររឿងទាក់ទងនឹងដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។

ខ្ញុំទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើន ជាការពិត ពិសេស ត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក។”

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះស្នាក់នៅនៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែ ខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។

រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិលើដីនេះ គឺជាក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។

ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតបំភ្លឺរបស់ខ្លួន ផ្ញើទៅហ្រ្វេសញ៉ូ ដើម្បីផ្សព្វផ្សាយ គឺ ជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿងនេះ។

ដូចនេះ តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ»