Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើអតីតប្រធានរដ្ឋសភាកូរ៉េ ជួយផ្សព្វផ្សាយ កៀរគរអ្នកវិនិយោគិនកូរ៉េ មកវិនិយោគ នៅកម្ពុជា

  • បោះពុម្ព

ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងកាទូត ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣

នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកបំពេញទស្សនកិច្ចនៅកម្ពុជា។សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ និងបានសូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោក ប៉ាក ប៊ីយុងស៊ឺក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងឆ្លៀតឱកាសមកជួបសម្តែងការគួរសមជាមួយ សម្តេចនាពេលនេះ។

ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តយកចិត្ត ទុកដាក់ របស់ថ្នាក់ដឹកនាំកូរ៉េ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ជាពិសេស វិស័យការទូតសភា។

លោក ប៉ាក ប៊ីយុងស៊ឺក បានគោរពកោតសរសើរ ចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានបំពេញតួនាទីដ៏សំខាន់ៗ នៅក្នុងការរំដោះសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ និងចូលរួមកសាងអភិវឌ្ឍន៍កម្ពុជារហូតមក។

លោក សូមអបអរសាទរ ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនានា រួមនឹងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ នាពេលកន្លងមក ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់។

ជាមួយគ្នានេះ លោកសូមសម្តែងក្តីសប្បាយរីករាយចំពោះការរីកចម្រើនដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានការរីកចម្រើនបន្តបន្ទាប់។

លោកបានលើកឡើងពីតួនាទីដ៏សំខាន់របស់រដ្ឋសភា នៅក្នុងការលើកកម្ពស់ទំនាក់ ទំនងប្រទេសទំាងពីរ។

ជាមួយគ្នានេះ លោក ប៉ាក ប៊ីយុងស៊ឺក បានគោរពស្នើសូមសម្តេច ជួយជំរុញទំនាក់ទំនង រដ្ឋសភាប្រទេស ទំាងពីរ ឱ្យកាន់តែស៊ីជម្រៅឡើង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងគ្នាទៅវិញទៅមក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រចំពោះបេសកកម្ម របស់លោក និងគណៈប្រតិភូ ក្នុងការលើកកម្ពស់ការទូតសន្តិភាព។

សម្តេចបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងកម្ចីឥណទាន សម្បទាន ហើយគម្រោងនានាជាច្រើន បាននិងកំពុងអនុវត្ត។

ឆ្លៀតឱកាសនោះ សម្តេចបានស្នើសូមលោក ប៉ាក ប៊ីយុងស៊ឺក និងគណៈប្រតិភូ ជួយផ្សព្វផ្សាយឲ្យអ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើន ថែមទៀត ពីព្រោះកម្ពុជា មានសុខសន្តិភាពពេញលេញ មានសក្តានុពល លើវិស័យសេដ្ឋកិច្ច ។

លោក ប៉ាក ប៊ីយុងស៊ឺក បានគោរពទទួលយកសំណើសម្តេចប្រធានរដ្ឋសភា និង បានជម្រាបជូនសម្តេចពីការរីកចម្រើនទំហំពាណិជ្ជកម្ម ប្រទេសទំាងពីរ ដែលបានកើនដល់ ៥ ពាន់លានដុល្លារ។

សាធារណរដ្ឋកូរ៉េ ជាប្រទេសឈរក្នុង លំដាប់ទី២ ដែលបានបោះទុនវិនិយោគ នៅកម្ពុជា បន្ទាប់ពីប្រទេសចិន។

លោកប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចបន្តថា តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដែលទើបនឹងចូលជាធរមាន ការវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា និងកូរ៉េ នឹងកើនឡើង។

ជាពិសេសនៅឆ្នាំនេះ សាធារណរដ្ឋកូរ៉េ បានបង្កើនចំនូន កូតាពលករខ្មែរ ទៅធ្វើការនៅកូរ៉េចំនួន ៤០% បន្ថែមទៀត ៕

ដកស្រង់ពី៖ រស្មីកម្ពុជា