បណ្តាញសង្គម

អភិបាលខេត្ត ព្រះសីហនុ និងស្នងការខេត្ត មណ្ឌលគិរី នឹងត្រូវផ្លាស់ប្តូរ នាព្រឹកនេះ

ភ្នំពេញ៖ បន្ទាប់ពីការចូលកាន់តំណែងជាអភិបាល ខេត្តព្រះសីហនុ បានជាង ១ឆ្នាំ លោក ឈិត សុខុន ឈាន  ដល់អាយុត្រូវចូលនិវត្តន៍ និងត្រូវផ្លាស់ចេញពីតំណែងអភិបាលខេត្តនាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០១៥នេះ  ។ តំណែងអភិបាលខេត្តព្រះសីហនុ ត្រូវបានដាក់ជំនួសដោយ លោក យន្ត មីន អតីតមេបញ្ជាការយោធាខេត្តកោះ កុង។

 

ក្នុងពិធីផ្លាស់ប្តូរតំណែងអភិបាលខេត្តព្រះសីហនុនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស  ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ដោយឡែកនៅឯស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីវិញ ក៏មានការផ្លាស់ប្តូរតំណែងស្នងការផងដែរ ក្រោមអធិប  តីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកឧត្ដមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ដែលជាស្នងការខេត្តបច្ចុប្បន្ន ត្រូវផ្លាស់ចេញមកកាន់តំណែងជាអនុប្រធាននា  យកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៅក្រសួ ងមហាផ្ទៃ ជំនួសដោយលោក តូច យ៉ុន ស្នងការរងទទួលផែនព្រំដែន៕

ដកស្រង់ពី ៖ ដើមអម្ពិល