Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជានិងម៉ាល់ឌីវចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ប្រជាជនទាំងពីរប្រទេស

  • បោះពុម្ព

(ភ្នំពេញ)នៅក្នុងជំនួបទ្វេភាគីរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី នៅព្រឹកថ្ងៃទី ១៦ខែមករា ២០២៣ នេះ ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើចំណុចកិច្ចសហប្រតិបត្តិការជាច្រើនដែលក្នុងនោះមានវិស័យទេសចរណ៍ផងដែរ ។

ក្នុងនោះប្រទេសទាំងពីបានឯកភាពគ្នាក្នុងការលើកលែងទិដ្ឋាការសម្រាប់ប្រជាជននៃប្រទេសទាំងពីររយៈពេល ៣០ ថ្ងៃក្នុងការធ្វើដំណើរដោយសេរី ទៅមករកគ្នា ។

សម្ដេចតេជោ ហ៊ុន សែន ថាសម្តេចនិងប្រធានាធិបតីម៉ាលឌីវ បានផ្ដោតការយកចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហប្រតតបត្តិការវិស័យទេសចរណ៍មិនត្រឹមតែតភ្ជាប់រវាង ប្រជាជនម៉ាលឌីវទៅកាន់កម្ពុជា,

ប្រជាជនកម្ពុជាមកកាន់ម៉ាលឌឺវប៉ុណ្ណោះទេគឺផ្ដោតទៅលើអ្នកទេសចរណ៍ទៅទស្សនកិច្ចនៅកម្ពុជាតាមប្រាសាទនានាក៏ប៉ុន្តែបន្ទាប់ទៅគេអាចមកកាន់ម៉ាលឌៀវដើម្បីងូតទឹកនិងលំហែងកាយនៅមាត់

សមុទ្រឬក៏អ្នកមកដល់ម៉ាលឌីវហើយគឺមុជទឹកនិងលំហាយកាយនៅទីនេះហើយក៏ចង់ទៅមើលប្រាងប្រាសាទនៅកម្ពុជាគេអាចធ្វើនៅទីនេះវាអាចក្លាយទៅជាកញ្ចប់ទេសចរណ៍រួមហើយដែលអាចប្រើប្រាស់វីហ្សារួម, វីហ្សាមួយគោលដៅពីរដែលយើងនឹងសិក្សាបញ្ហានេះបន្តទៀត។

ចំណែកលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី បានមានប្រសាសន៍ថា៖«ខ្ញុំមានការរីករាយដែលយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសយើងទាំង

ពីរប្រជាជនម៉ាលឌីវនិងប្រជាជនកម្ពុជានិងអាចធ្វើដំណើរដោយសេរីដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល ៣០ ថ្ងៃ» ៕

ដកស្រង់ពី៖ រស្មីកម្ពុជា