Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុណ្យអង្ករលើកដំបូង គ្រោងនឹងរៀបចំនៅខេត្តសៀមរាប នាចុងខែមករានេះ

  • បោះពុម្ព

ភ្នំពេញៈ ដោយមានការផ្តួចផ្តើម ពីសមាគមក្លិបទេសចរណ៍ ខេត្តសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា និងមានការសហការ និងសម្របសម្រួលពី ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងភាគីពាក់ព័ន្ធដទៃទៀត បានរួមសហការប្រារព្ធពិធី “បុណ្យអង្ករ” ជាលើកទី១ ដែលនឹងប្រព្រឹត្តទៅ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារ ព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប លើទឹកដីខេត្តសៀមរាប។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយ ដោយក្លិបទេសចរណ៍ ខេត្តសៀមរាប ។ក្លិបទេសចរណ៍ ខេត្តសៀមរាប បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ថាៈ គោលបំណងសំខាន់នៃពិធី “បុណ្យអង្ករ” គឺដើម្បីផ្សព្វផ្សាយសក្ដានុពល វិស័យស្រូវអង្ករកម្ពុជា

ដែលជា មាស “ស” របស់ព្រះរាជាណាចក្រកម្ពុជា ហើយ កន្លងទៅថ្មីៗនេះដែរ អង្ករកម្ពុជា បានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេរបស់ពិភព លោក” ដែលជាប្រភេទអង្ករម៉ាក “ម្លិះអង្គរ” ដែលផលិតចេញពីពូជស្រូវ ឈ្មោះ “ផ្ការំដួល” ក្នុងវេទិកាសន្និសីទ “អង្ករពិភពលោក” ដែលរៀបចំឡើងនៅទីក្រុងភូកេត ប្រទេសថៃ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថា អង្ករម៉ាក “ ម្លិះអង្គរ ” ដែលមានពូជស្រូវឈ្មោះ ផ្ការំដួល ធ្លាប់បាន ឈ្នះពានរង្វាន់អង្ករល្អបំផុត លើពិភពលោក ចំនួន ៤ ដងរួចមកហើយ គឺនៅឆ្នាំ២០១២, ឆ្នាំ២០១៣, ឆ្នាំ២០១៤ និងឆ្នាំ២០១៨ ហើយឆ្នាំ២០២២ កន្លងមកនេះ ជាលើកទី៥ ដែលអង្ករកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អបំផុត លើពិភពលោក។

បន្ថែមពីនេះទៀត “ បុណ្យអង្ករ ” មានគោលបំណង ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឱ្យបានកាន់តែច្រើន ក្រោមស្មារតីនៃយុទ្ធនាការ “ ទស្សនាស្រុកយើង កម្ពុជាស្អាត និងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ ”។

ជាមួយគ្នានេះដែរ ដើម្បីផ្សព្វផ្សាយទិសដៅទេសចរណ៍ ដ៏មានសក្កានុពល ក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ សម្បត្តិធម្មជាតិដ៏សម្បូរបែប ព្រមជាមួយស្នាមញញឹម ប្រកបដោយភាពកក់ក្តៅ រួសរាយ រាក់ទាក់របស់ប្រជាជន កម្ពុជា និងភាពងាយស្រួល

ក្នុងការរៀបចំកម្មវិធីការតាំងបង្ហាញ បានយ៉ាងល្អ ប្រណិត ដែលជាឱកាសទាក់ទាញភ្ញៀវទេសចរ បន្ថែមទៀត មកទស្សនា និងបាន យល់ពីវប្បធម៌ អរិយធម៌ និងពង្រឹងការអនុវត្ត យន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានាបាន

នូវភាពធន់ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង” របស់កម្ពុជា និងផ្សារភ្ជាប់វិស័យទេសចរណ៍ ជាមួយផលិតផលក្នុងស្រុក រួមចំណែក ថែរក្សា និងលើកកម្ពស់ស្នាដៃច្នៃប្រឌិតរបស់ខ្មែរ គ្រប់វិស័យដែលក្នុងនោះ វិស័យទេសចរណ៍ និងកសិកម្មជាទិសដៅអាទិភាពរបស់ប្រជាជនកម្ពុជា។

លោក ហ្វីលីព កៅ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថាៈ ក្នុងកម្មវិធី “ បុណ្យអង្ករ ” នេះ នឹងប្រមូលផ្តុំនូវផលិតផលកែច្នៃពីអង្ករ ការបង្កើតថ្នាលស្រូវ ពណ៌ខៀវ និង ពណ៌មាស ដើម្បីទុកសម្រាប់ភ្ញៀវទេសចរ ថតកម្សាន្ត និងការចូលរួមរបស់ បវរកញ្ញាអន្តរជាតិ (Miss Planet International) ជាដើម។

លោកប្រធានសមាគម ក៏សូមគោរពដល់បងប្អូន ជនរួមជាតិទាំងអស់ អញ្ជើញ ចូលរួមពិធី “ បុណ្យអង្ករ ” ឱ្យបានច្រើនកុះករ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារ ព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប លើទឹកដីខេត្តសៀមរាប៕

ដកស្រង់ពី៖ រស្មីកម្ពុជា