Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងកសិកម្មប្រកាសបញ្ចេញពូជស្រូវថ្មីដល់កសិករ​

  • បោះពុម្ព

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅរសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៣ បានប្រកាសបញ្ចេញពូជស្រីថ្មីមួយប្រភេទ ដែលហៅថា ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលសម្រេចបានបន្ទាប់ពីធ្វើពិសោធន៍និងបង្កាត់អស់រយៈពេល៩ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវ

និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវស្រាលប្រកាន់រដូវ ដែលមានគុណភាពល្អប្រណិត ជាមួយនិងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ

មានដងដើមល្អមកពីប្រទេសចិន។ប្រភពដដែលបានអះអាងថា «ចំប៉ីស៧០» ជាឈ្មោះដែលផ្ដល់ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅចុងឆ្នាំ២០២២ ហើយក្រោយពីនោះមក CARDI បានបញ្ចេញនិងផ្សព្វផ្សាយជូនកសិករ។

ដោយសារតែមានអាយុកាលខ្លី អាចច្រូតកាត់បានក្នុងរយៈពេលពី ៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប កសិករអាចដាំដុះពូជស្រូវ

«ចំប៉ីស៧០» នេះ នៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំទី២នៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព។

ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ គ្រាប់អង្ករសថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្ដរជាតិ៕

ដកស្រង់ពី៖ រស្មីកម្ពុជា