Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យដោះដូរអ្នកទោសស្ម័គ្រចិត្ត ជាមួយថៃ ដោយមិនបាច់រង់ចាំធ្វើបត្យាប័ន

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានឯកភាពឱ្យមានការដោះដូរ អ្នកទោសរវាងកម្ពុជា និងថៃ ឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមិនចាំបាច់រង់ចាំធ្វើបត្យាប័ននោះទេ។

ពោលបើអ្នកទោសស្ម័គ្រចិត្តក្នុងការទៅជាប់ ពន្ធនាគារក្នុងប្រទេសខ្លួន គឺអាចដោះដូរតែម្តង។ បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានប្រគល់ការងារនេះ ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់កម្ពុជា និងថៃ ជជែកលើនីតិវិធីបន្ត។

សម្តេចតេជោ បានផ្តល់ការឯកភាពលើការដោះដូរអ្នកទោសជាមួយថៃ ដោយមិនបាច់ធ្វើបត្យាប័ននេះ ក្នុងជំនួបជាមួយលោកបណ្ឌិត ឆឺតគៀត អាត់ថាកន ឯកអគ្គរាជទូតថ្មី របស់ថៃប្រចាំនៅកម្ពុជា។

លោក ស្រ៉ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រៅតែពិភាក្សាលើបញ្ហាខាងលើនេះទៅ សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតថៃ បានឯកភាពគ្នាក្នុងការជំរុញឱ្យគណៈកម្មការព្រំដែនរួម រៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាង ក្នុងការចេញចូលរកស៊ី។

សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតថៃ ក៏បានឯកភាពក្នុងការត្រួតពិនិត្យបើកច្រកព្រំដែននៅកន្លែងចាំបាច់ ដើម្បីជំរុញការឆ្លងកាត់របស់ប្រជាពលរដ្ឋ និងការដោះដូរទំនិញ។

ក្នុងន័យនេះភាគីទាំងពីរ ចាត់ទុកការបើកច្រកព្រំដែនស្ទឹងបត់ គឺជារឿងចាំបាច់ ត្រូវធ្វើឱ្យលឿន ហើយច្រកផ្សេងៗទៀត ក៏ត្រូវជំរុញបើក ដោយពុំរង់ចាំកាលកំណត់នោះដែរ។

ក្នុងឱកាសនោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណភាគីថៃ ដែលបានជំរុញការវិនិយោគ ការបណ្តុះបណ្តាលធនធានមនុស្ស

និងអរព្រះគុណដល់ព្រះអង្គម្ចាស់សុរិនថន ដែលបានផ្ដល់អាហារូបករណ៍ និងការហ្វឹកហ្វឺនដល់មជ្ឈមណ្ឌលកំពង់ឈើទាល នៅខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ៕

ដកស្រង់ពី៖ Fresh News