Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចក្រឡាហោម ៖ ការគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យត្រឹមត្រូវតាមច្បាប់គឺ ដើម្បីការពារផលប្រយោជន៍ដល់កម្មករនិយោជិតបរទេស និង និយោជក

  • បោះពុម្ព

ភ្នំពេញ៖ការរៀបចំនូវគណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការពង្រឹង

និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញការងាររួមគ្នារបស់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យត្រឹមត្រូវតាមច្បាប់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ទាំងផលប្រយោជន៍របស់កម្មករនិយោជិតបរទេស និងនិយោជកនៃរោងចក្រ សហគ្រាស និងមូលដ្ឋានអាជីវកម្មនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

នេះជាការថ្លែងបញ្ជាក់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង បែបនេះធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេស នាសណ្ឋាគារសុខាភ្នំពេញនៅ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ។

មានប្រសាសន៍ក្នុងពិធីនេះសម្តេចក្រឡាហោម ស ខេងបានឱ្យដឹងថា”ជាគោលការណ៍ ការគ្រប់គ្រងនិងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើឡើងទៅតាមប្រព័ន្ធ និងនីតិវិធីដែលបានកំណត់ក្នុងច្បាប់

និងលិខិតបទដ្ឋានពាក់ព័ន្ធ”។សម្តេចក្រឡាហោម ស ខេងបានលើកឡើងដោយបញ្ជាក់បន្ថែមថា ក្នុងពេលដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា

កំពុងជាប់ដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយវិបត្តិបណ្តាលមកពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ពួកឧក្រិដ្ឋជននៅក្រៅប្រទេសមួយចំនួន បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ

ដើម្បីទាក់ទាញជនបរទេសឱ្យប្រព្រឹត្តបទល្មើសល្បែងភ្នាល់អនឡាញខុសច្បាប់ និងទាក់ទាញបោកបញ្ឆោតពលករបរទេសឱ្យចូលមកធ្វើការខុសច្បាប់នៅកម្ពុជា ក្រោមរូបភាពផ្តល់ប្រាក់ឈ្នួលពលកម្មក្នុងតម្លៃខ្ពស់ជាដើម។

ប្រឈមមុខចំពោះសភាពការណ៍នេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយតម្លាភាព ។ឆ្លងតាមប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរមនុស្ស

កងកម្លាំងមានសមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេសមួយចំនួន ត្រូវបានមេខ្យល់ មេខ្លោងនៅក្រៅប្រទេសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញឱ្យចូលមកធ្វើការខុសច្បាប់នៅតាមទីតាំងល្បែងភ្នាល់អនឡាញខុសច្បាប់នានា ដែលភាគច្រើននៅខេត្តព្រះសីហនុ។

សម្តេចបានថ្លែងឱ្យដឹងដែរថា ដោយពិនិត្យឃើញភាពស្មុគស្មាញនៃល្បែងភ្នាល់អនឡាញខុសច្បាប់ និងការប្រើប្រាស់ពលកម្មបរទេសមិនស្របច្បាប់នៅតាមទីតាំងទាំងនោះ រាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវយន្តការ ២ ទៀត ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយបានបង្កើតនូវក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។

ព្រមជាមួយនេះ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសក្នុងកាស៊ីណូដែលទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មស្របច្បាប់មួយនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានរកឃើញជនបរទេស

ដែលធ្វើការនៅកាស៊ីណូនេះជាង ៣.៨០០នាក់ ក្នុងនោះមានតែ ៤៧០នាក់ប៉ុណ្ណោះ ដែលមានប័ណ្ណការងារនិងសៀវភៅការងារត្រឹមត្រូវស្របច្បាប់។ផ្អែកលើសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលសមាសភាពគណៈកម្មការអន្តរក្រសួងជំរុញនិងត្រួតពិនិត្យ

ការងារអធិការកិច្ចហត្ថពលកម្មបរទេស ដោយប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើជាប្រធានគណៈកម្មការ សំដៅពង្រីកវិសាលភាពការងារនេះនៅទូទាំងប្រទេស។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ដែរថា ផ្តើមចេញពីសភាព

ការណ៍ខាងលើនេះ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ វិធានការនៃការគ្រប់គ្រង និងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដើម្បីលើកកម្ពស់ការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ក្នុងដំណើរការនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា