Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប៖ គណបក្សនយោបាយចំនួន៣ បានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា ក្នុងរយៈពេល ៥ថ្ងៃ នៃការទទួលពាក្យនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តទាំង៣

បានទទួលពាក្យសុំពីគណបក្សនយោបាយចំនួន៣ ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។

គ.ជ.ប បានឱ្យដឹងថា សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ គឺជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។

គណបក្សនយោបាយទាំង៣ រួមមាន៖ ទី១៖ គណបក្សប្រជាជនកម្ពុជា ទី២៖ គណបក្សភ្លើងទៀន និងទី៣៖ គណបក្សហ៊្វុនស៊ិនប៉ិច អនុលោមតាមបទបញ្ជា

និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ត្រូវពិនិត្យ សម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ។

ក្នុងករណី គធ.ខប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយពុំបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ២.៣៦ រហូតដល់ប្រការ ២.៤១ គធ.ខប

ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវ។

សាមីគណបក្សនយោបាយត្រូវបំពេញលក្ខខណ្ឌ ឬកែតម្រូវចំណុចដែលខ្វះខាតយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ៕

ដកស្រង់ពី៖ Fresh News