បណ្តាញសង្គម

សិស្សនិទ្ទេសA ១០៨នាក់ កំពុងជួបសម្តែងការគួរសម ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖៤៥ នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៥នេះ សិស្សនិទ្ទេសA ក្នុងការប្រឡង បាក់ឌុបឆ្នាំ ២០១៥ ទាំង ១០៨នាក់ បានចាប់ផ្តើមជួប សម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព ។

ការប្រឡង បាក់ឌុបឆ្នាំ ២០១៥នេះ មានបេក្ខជនប្រឡងជាប់ ចំនួន ៤៦.៥៦០នាក់ ស្មើនឹង ៥៥,៨៨ ភាគរយ ក្នុងចំណោម បេក្ខជនជិត ៩ម៉ឺននាក់ ក្នុងនោះ អ្នកជាប់និទ្ទេស A ១០៨នាក់ និទ្ទេស B ១.០៨៥នាក់ ទិន្ទេស C ៣.២៩២នាក់ និទ្ទេស D ៦.០៩៣នាក់ និទ្ទេស E ៣៥.៩៨២ នាក់ ។ ការជួបសំណេះសំណាល ជាមួយសម្តេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះ ជាការលើកទឹកចិត្ត ដល់សិស្សឆ្នើម ដែលបានខិតខំសិក្សា ទទួលបាននិទ្ទេស A ខណៈដែលក្រសួងអប់រំ ធ្វើការរឹតបន្តឹង ដើម្បីចំរាញ់ យកគុណភាពធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំមុន ក៏មានសិស្សនិទ្ទេសA ចំនួន១១នាក់ផងដែរ បានទទួលការលើកទឹកចិត្ត ពីសម្តេចនាយករដ្ឋមន្រ្តី ដោយផ្ទាល់ ។

ឆ្នាំនេះ សិស្សនិទ្ទេស A ដែលឈរលំដាប់ លេខ១ ទទួលបានពិន្ទុ មធ្យមភាគពេញ ១០០ បានទៅលើយុវជន ម៉ាន កូតា សិស្សវិទ្យាល័យ បាក់ទូក លំដាប់លេខ២ បាន ទៅលើកញ្ញា សេង ហ្គិចលី សិស្សវិទ្យាល័យប៊ែលធី អន្តរជាតិ លំដាប់លេខ៣ បានទៅលើយុវជន ស៊ាន ពេជ្ររ៉ា មកពីវិទ្យាល័យពួក...។ ដោយឡែកសិស្សជាប់និទ្ទេស ដែលឈរនៅលេខរៀងទី១០៨ មានឈ្មោះ ម៉ឹន ស៊ីណាត មកពីវិទ្យាល័យ ១០មករា ៕

ដកស្រងពី៖freshNews

ដកស្រងពី៖freshNews