បណ្តាញសង្គម

ក្រសួងមហាផ្ទៃប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិចាប់ពីផ្កាយ១ ដល់ផ្កាយ៣ ដល់មន្ត្រីនគរបាលជាង១០០នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅក្រសួងមហាផ្ទៃ នឹងរៀបចំ ពិធីប្រកាសមុខតំណែង និងបំពាក់ ឋានន្តរស័ក្តិ

ជូនមន្ត្រីនគរបាល ជាន់ខ្ពស់ ចាប់ពីថ្នាក់ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដល់ឧត្តម សេនីយ៍ឯក ចំនួន ១១៩នាក់ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់ នៃក្រសួង មហាផ្ទៃ ជាច្រើនាក់ទៀត ។ 

សូមជម្រាបថា ក្នុងពិធីនោះ មានការប្រកាសមុខ តំណែងចំនួន ៣នាក់ និងបំពាក់ឋានន្តរ ស័ក្តិចំនួន ១១៩នាក់ ក្នុងនោះ ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ១៩នាក់ ថ្នាក់ឧត្តមសេនីយ៍ទោ ៣២នាក់ និងថ្នាក់ឧត្តម សេនីយ៍ត្រីចំនួន ៦៨នាក់ ៕

ដកស្រងពី៖freshNews