Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ផ្តល់ថវិកាជូនសិស្ស និទ្ទេស A ម្នាក់ៗ ២លានរៀល Samsung Tablet មួយគ្រឿង និងវត្ថុអនុស្សាវរីយ៍ មួយចំនួនទៀត

  • បោះពុម្ព

ភ្នំពេញ៖ បន្ថែមពីលើ ប្រសាសន៍ សំណេះសំណេះ លើកទឹកចិត្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់រង្វាន់ ជូនដល់សិស្ស និទ្ទេស A ទាំង ១០៨នាក់ នូវថវិកាម្នាក់ៗ  ២លានរៀល Samsung Tablet មួយ គ្រឿង បន្ថែមពីលើ អាហារូបករណ៍ ដែលផ្តល់ជូនដោយ សាកលវិទ្យាល័យ នានា។

សម្តេចតេជោ ក៏បានផ្តល់នូវ កាក់ប្រាក់មួយ និងសៀវភៅ មួយក្បាល ទុកជាអនុស្សាវរីយ៍ ផងដែរ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ លើកទឹកចិត្ត ព្រមទាំងជំរុញឲ្យ សិស្សនិទ្ទេស A ទាំងអស់ខិតខំ សិក្សាបន្ថែមទៀត ដើម្បីទទួល បានជោគជ័យ បន្តបន្ទាប់ទៀត នៅថ្នាក់មហាវិទ្យាល័យ ។  សម្តេចតេជោ បានហៅ ជោគជ័យនេះ គឺជាខិតខំទាំងអស់គ្នា ទាំងសិស្សផ្ទាល់ រាជរដ្ឋាភិបាល និងលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ព្រម ទាំងអាណាព្យាបាលផងដែរ ។

សូមបញ្ជាក់ថា នៅវេលាម៉ោង៨ និង ៤៥នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ សិស្សនិទ្ទេស A  ទាំង ១០៨នាក់ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ សិស្សនិទ្ទេស A ដែលឈរ លំដាប់លេខ១ ទទួលបានពិន្ទុ មធ្យមភាគពេញ ១០០ បានទៅលើយុវជន ម៉ាន កូតា សិស្សវិទ្យាល័យ បាក់ទូក លំដាប់លេខ២ បាន ទៅលើកញ្ញា សេង ហ្គិចលី សិស្សវិទ្យាល័យ ប៊ែលធីអន្តរជាតិ លំដាប់លេខ៣ បានទៅលើយុវជន ស៊ាន ពេជ្ររ៉ា មកពីវិទ្យាល័យពួក ...។\

ដោយឡែកសិស្ស ជាប់និទ្ទេស ដែល ឈរនៅលេខរៀងទី១០៨ មានឈ្មោះ ម៉ឹន ស៊ីណាត មកពីវិទ្យាល័យ ១០មករា ។  ការជួបសំណេះសំណាល ជាមួយសម្តេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះ ជាការលើកទឹកចិត្ត ដល់សិស្ស ឆ្នើម ដែលបានខិតខំ សិក្សាទទួល បាននិទ្ទេស A  ខណៈដែលក្រសួងអប់រំ ធ្វើការរឹតបន្តឹង ដើម្បីចំរាញ់ យកគុណភាព ធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ។

កាលពីឆ្នាំមុន ក៏មានសិស្សនិទ្ទេស A ចំនួន ១១នាក់ ផងដែរ បានទទួល ការលើកទឹកចិត្ត ពីសម្តេចនាយករដ្ឋមន្រ្តី ដោយផ្ទាល់ ។ ការប្រឡងបាក់ឌុបឆ្នាំ ២០១៥នេះ មានបេក្ខជនប្រឡងជាប់ចំនួន ៤៦.៥៦០នាក់ ស្មើនឹង ៥៥,៨៨ភាគរយ ក្នុង ចំណោមបេក្ខជនជិត ៩ម៉ឺននាក់ ក្នុងនោះ អ្នកជាប់និទ្ទេស A ១០៨នាក់ និទ្ទេស B ១.០៨៥នាក់ ទិន្ទេស C ៣.២៩២នាក់ និទ្ទេស D ៦.០៩៣នាក់ និទ្ទេស E ៣៥.៩៨២ នាក់ ៕