Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាទទួលចំណូលបាន ៩០០លានដុល្លារ ពីការនាំចេញកង់ កើនឡើង ៤៣%

  • បោះពុម្ព

(ភ្នំពេញ)៖ នៅឆ្នាំ២០២២ កម្ពុជាទទួលចំណូលបាន ៩០០លានដុល្លារអាមេរិក ពីការនាំចេញកង់ កើនឡើងចំនួន ៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួនប្រមាណ ៦៣១លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

ទីផ្សារគោលដៅដែលកម្ពុជានាំចេញកង់រួមមាន សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដាជាដើម។

កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ៥លើពិភពលោក ដែលនាំចេញកង់បានច្រើនជាងគេ បន្ទាប់ពីចិន ហូឡង់ អាល្លឺម៉ង់។

នៅឆ្នាំ២០២១ ទីផ្សារកង់លើពិភពលោកមានទំហំទឹកប្រាក់ ប្រមាណ១២.៦ពាន់លានដុល្លារ។

ប្រទេសចិន (រួមទាំងកោះតៃវ៉ាន់) ចាប់យកចំណែកទីផ្សារប្រមាណ ៥១ភាគរយ ដែលមានជាង ៦ពាន់លានដុល្លារ, ប្រទេសហូឡង់ យកបានចំណែកទីផ្សារជិត ៨ភាគរយ មានទឹកប្រាក់ជា ៩៧០លានដុល្លារ,

អាល្លឺមង់ យកបានចំណែក ៦ភាគរយ មានទឹកប្រាក់ ៧៧០លានដុល្លារ ខណៈកម្ពុជា យកបានចំណែកទីផ្សារ ៥ភាគរយ ទឹកប្រាក់នាំចេញ ជាង៦៣០លានដុល្លារ

ហើយក្រៅពីនេះ មានប្រទេសផលិតកង់ផ្សេងៗទៀត ដូចជា ព័រទុយហ្កាល់ អ៉ីតាលី ឥណ្ឌូណេស៉ី ប៊ែលហ្ស៉ិក អេស្ប៉ានជាដើម៕