Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យ ៖ របាយការណ៍របស់ VOA មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ គឺថែមទាំងបំភាន់សាធារណមតិ

  • បោះពុម្ព

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រតិកម្មចំពោះអត្ថបទសារព័ត៌មាន របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពី «អន្ទាក់បំណុល»” ដែលបានចុះផ្សាយ កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ។

លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ៦ ខែកុម្ភៈ បានបំភ្លឺបកស្រាយចំពោះការចុះផ្សាយនូវអត្ថបទខាងលើនេះ ដោយថាអត្ថបទខាងលើផ្សាយព័ត៌មានខុសពីការពិត និងបំភាន់សាធារណជន ក្រោមហេតុផលនយោបាយ។

បន្ថែមពីលើនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបកស្រាយបំភ្លឺនូវ ៣ចំណុចខាងក្រោមនេះ៖

១. ការថ្លែងថា ទស្សនកិច្ចនៅប្រទេសចិនរបស់សម្តេចតេជោ ហ៊ុន សែន នៅសប្តាហ៍ក្រោយធ្វើឡើង “ដោយសំឡឹងមើលកម្ចី….ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន…..” គឺជាព័ត៌មានខុសពីការពិត។

ការពិត គឺគម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ។

គម្រោងនេះ គឺបើកផ្លូវជូនដល់ការវិនិយោគ ក្នុងរូបភាព BOT (Build, Operate and Transfer)។

២. របាយការណ៍របស់ VOA មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ គឺថែមទាំងបំភាន់សាធារណមតិ ដើម្បីបម្រើនយោ បាយ។ ពុំមានលក្ខណៈវិជ្ជាជីវៈ ព្រោះអ្នករាយការណ៍ VOA ពុំបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានរបស់ខ្លួន។

នេះគឺជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើនទៀត ដែលបង្ហាញពីគុណភាពទាបរបស់អ្នកសារព័ត៌មាន VOA។

ក្នុងនោះ បានបំភាន់សាធារណមតិ ក្រោមហេតុផលនយោបាយ ព្រោះអត្ថបទនេះសរសេរឡើងដោយមានចេតនា តែម្តង។

កន្លងមកសម្តេចតេជោ និងរដ្ឋមន្ត្រីផ្សេងៗ បានផ្តល់ការពន្យល់ជាច្រើនលើក ច្រើនសារ ចំពោះគម្រោងនេះ។

រាជរដ្ឋាភិបាល ពុំមានបំណងខ្ចីប្រាក់ពីបរទេសឲ្យច្រើនលើសលុបទេ។

រាជរដ្ឋាភិបាល មានភាពម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងបំណុលបរទេស និងផ្តល់អាទិភាព សម្រាប់តែគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបន្ទាន់ និងចាំបាច់ ដូចជាផ្លូវថ្នល់។

លោក អាន សុខខឿន ថា អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយដោយចេតនា ចំពោះការពន្យល់ទាំងអស់នោះ និងបន្តប្រើប្រាស់នយោបាយកខ្វក់ (dirty politics) ចំពោះទំនាក់ទំនងកម្ពុជា-ចិន។

៣. កម្ពុជា សូមស្វាគមន៍រាល់ការវិនិយោគលើគម្រោងនេះ ក្នុងរូបភាពជា BOT (Build, Operate and Transfer)៕

ដកស្រង់ពី៖ កម្ពុជាថ្មី