Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពាណិជ្ជករ​ខ្មែរ​-​ថៃ​ចាប់​ដៃគូ​សហការគ្នា​ផ្តល់​ផលិតផល​សុខភាព​ដល់​អ្នកប្រើប្រាស់

  • បោះពុម្ព

នំពេញ៖ពាណិជ្ជករខ្មែរ-ថៃពីររូបបានចាប់ដៃគូសហការផ្តល់ ផលិតផលដែលមានសុខភាពដល់អ្នកប្រើប្រាស់។

ថ្លែងក្នុងពិធីចុះអនុអនុស្សរណៈសហប្រតិបត្តិការរួមគ្នាលើការវិនិយោគផលិតកាហ្វេសុខភាព ឡាយហ្វ៍ កាហ្វេ នៅមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ប៊ែហ្គាម៉ូ កាលពីថ្ងៃទី០៤ ខែកុម្ភៈ លោកស្រី Tasanee Wanthong នាយក ប្រតិបត្តិនៃក្រុមហ៊ុន Vega Natural Thailand បានថ្លែងថា ដោយមើល ឃើញថា ទីផ្សារនៅកម្ពុជាមានភាពទូលំទូលាយ ។

មានសេដ្ឋកិច្ចល្អ។ជាពិសេសពលរដ្ឋខ្មែរនិងថៃ ស្ទើរប្រហាក់ប្រហែលទៅហើយដែលកំពុង ប្រឈម ជំងឺជាច្រើនដូចជាជំងឺទឹកនោមផ្អែម, លើសឈាម,

ក្រពះ ពោះវៀន និង លើសជាតិខ្លាញ់ ព្រមទាំងជំងឺផ្សេងៗទៀតនោះ ទើបក្នុងនាមជាអ្នក ជំនួញដែលមានគុណធម៌ និង ចង់ជួយសង្គមប្រទេសទាំងពីរគឺ យើង ត្រូវតែផ្តល់នូវផលិតផលដែលជាប្រយោជន៍ដល់សុខភាពរបស់ពលរដ្ឋ

ជាចម្បង។ចំណែកលោកស្រី អ៊ូច គីមហៀង អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ប៊ែហ្គាម៉ូ បានបន្ថែមថា មូលហេតុដែលលោកស្រីសម្រេចចិត្តក្នុង វិនិយោគបោះទុនផលិតនិងនាំយកកាហ្វេសុខភាពមួយនេះនៅកម្ពុជា ដោយសារតែលោកស្រីធ្លាប់មានជំងឺប្រចាំកាយ រហូតធ្លាប់ទៅព្យាបាលនៅ ប្រទេសថៃ មិនជា។

ប៉ុន្តែបែរជាមកជានិងធូរស្រាល ល្អប្រសើរមានសុខភាពល្អដូចសព្វថ្ងៃនេះ ដោយសារតែការទទួលទាន ឡាញហ្វ៍កាហ្វេ ។

បន្ទាប់ពីលោកស្រីផ្ទាល់ជានិងមានសុខភាពល្អ លោកស្រីមើលឃើញទីផ្សារ កម្ពុជារាល់ថ្ងៃកំពុងខ្វះខាត ជាពិសេសពលរដ្ឋខ្មែរតែម្តងឧស្សាហ៍មាន ជំងឺ ច្រើនមុខ ហេតុដូច្នេះលោកស្រីចិត្តបោះទុនដើម្បីជួយលើវិស័យសុខភាព នេះ។ លោកស្រី អ៊ូច គីមហៀង

បានថ្លែងថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាភាគី ថៃហើយលោកស្រីនឹងត្រៀមក្រុមការងារនិងផែនការក្នុងផ្សព្វផ្សាយអប់រំ ពលរដ្ឋខ្មែរឱ្យកាន់តែដឹងពីបញ្ហាសុខភាព ការការពារ ចំពោះការប្រឈម នឹងជំងឺផ្សេងៗ ហើយជាពិសេសពន្យល់ណែរនាំដល់ពលរដ្ឋឱ្យគួរយល់ ដឹងពីរបបអាហារ។

ជាពិសេសនោះ លោកស្រីនឹងត្រៀមកៀរគរស្ត្រីមេផ្ទះទូរទាំងប្រទេសកម្ពុជា ចូលរួមលើគម្រោងការវិនិយោគផលិតកាហ្វេ សុខភាពគិតគូដល់សង្គមកម្ពុជាមានប្រព័ន្ធសុខភាពល្អផងដែរ។

សូមបញ្ជាក់ផងដែរ ថ្លែងក្នុងពិធី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរួម គ្នាលើការវិនិយោគផលិតកាហ្វេសុខភាព ឡាយហ្វ៍ កាហ្វេ បានឱ្យដឹងថា ឡាយហ្វ៍ កាហ្វេ (Life Coffee) ជាកាហ្វេសុខភាព មានក្លិនក្រអូបឈ្ងុយ

ឆ្ងាញ់ជាប់ចិត្ត គ្មានជាតិស្តរ រសជាតិផ្អែមល្មម ចម្រាញ់ និងផ្សំបញ្ជូនគ្នា ពីផ្លែឈើជាច្រើនមុខ សម្បូរដោយវីតាមីនB1-B12 ដែលមនុស្សត្រូវការជាប្រចាំ៕

ដកស្រង់ពី៖ រស្មីកម្ពុជា