Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា រៀបចំកិច្ចប្រជុំពិនិត្យ និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង

  • បោះពុម្ព

ភ្នំពេញៈនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន៖ ៖

(១.)សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្តោះអាសន្ន និង/ឬសេចក្តីសម្រេចរបស់ គ.ប.ក. (២.)សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ

និងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ និង (៣.)សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកម្រិតកំណត់នៃការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងមានការអញ្ជើញចូលរួមពី លោក/លោកស្រី អនុប្រធានអចិន្ត្រៃយ៍

អនុប្រធាន សមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និង សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃលេខាធិការដ្ឋាននៃ គ.ប.ក. ជាច្រើនរូប។

កិច្ចប្រជុំលើកទី៣ របស់ គ.ប.ក. នេះ គឺមានគោលបំណងផ្តល់ឱកាសដល់សមាជិក គ.ប.ក. ទាំងអស់ផ្តល់ធាតុចូលសំខាន់ៗលើឯកសារទាំងនេះ

ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់ឱកាសជូនលេខាធិការដ្ឋាននៃ គ.ប.ក. ឆ្លើយតប និងការផ្តល់សេចក្តីពន្យល់ដល់ គ.ប.ក. ពាក់ព័ន្ធនឹងការរៀបចំ និងកសាងនូវឯកសារទាំងនេះ

ក្នុងកំឡុងពេលកិច្ចប្រជុំតែម្តង។ ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារនៃឯកសារទាំង ៣ ខាងលើ ព្រមទាំងឯកភាពក្នុងការទទួលធាតុចូលបន្ថែមលើឯកសារទាំងនេះ

ពីសមាជិក គ.ប.ក. ទាំងអស់ ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈការបញ្ជូនធាតុចូលទាំងនោះមកលេខាធិការដ្ឋាន ក្នុងការសម្របសម្រួល

និងកែសម្រួល ដើម្បីដាក់ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. ចុះហត្ថលេខា៕

ដកស្រង់ពី៖ រស្មីកម្ពុជា