Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម និងសហព័ន្ធកីឡាបាល់បោះ រទេះជនពិការកម្ពុជា សហការគាំទ្រក្រុមបាល់បោះរទេះជនពិការ

  • បោះពុម្ព

ភ្នំពេញ៖ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) និង សហព័ន្ធកីឡាបាល់បោះរទេះជនពិការ (CWBF) នាថ្ងៃទី៩ ខែកុម្ភៈ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីគាំទ្រក្រុមបាល់បោះរទេះជនពិការកម្ពុជា សម្រាប់ឆ្នាំ ២០២៣។

អនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខា ដោយប្រធានគ្រប់គ្រង កម្មវិធីស្តារលទ្ធភាពពលកម្ម កាយសម្បទារបស់ ICRC លោក Marc Zlot និង នាយកគ្រប់គ្រង

នៃសហព័ន្ធកីឡាបាល់បោះរទេះជនពិការ លោក លី ធុជ ដោយមានការ ចូលរួមពីសំណាក់លោក ស៊ឺ ម៉ុយ អគ្គលេខាធិការ CWBF និងលោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនង Prince Holding Group ដែលជាដៃគូរបស់ CWBF នៅការិយាល័យ ICRC ក្នុងរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការបំពេញកាតព្វកិច្ច និង មុខងាររបស់ភាគីទាំងសងខាង ក្នុងការគាំទ្រកីឡាបាល់បោះ រទេះជនពិការនៅកម្ពុជា។

លោក Marc Zlot បានមានប្រសាសន៍ថា៖ “ ICRC ទន្ទឹងរង់ចាំក្នុងការរួបរួមគ្នា ជាមួយ CWBF ដើម្បីបង្កើនការលើកកំពស់សមាហរណកម្មសង្គម របស់ជនមាន ពិការភាព តាមរយៈកីឡាបាល់បោះរទេះជនពិការ។

ការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នានេះ គឺជាមូលដ្ឋានគ្រឹះ ដើម្បីបង្កើតក្រុមបាល់បោះរទេះរុញ នៅកម្ពុជា និងលើកកម្ពស់បរិយាប័ន្នសង្គម។”

លោកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ICRC សម្រាប់ការគាំទ្រដ៏សប្បុរស នេះ ដល់ក្រុមបាល់បោះរទេះជនពិការកម្ពុជា ចាប់តាំងពីឆ្នាំ ២០១២។

ការឧបត្ថម្ភនេះ បានជំរុញទឹកចិត្ត ក្រុមកីឡាករ និងកីឡាការិនី ឲ្យទទួលបានជោគជ័យ ហើយលោក សង្ឃឹមថា ក្រុមកីឡាករ និងកីឡាការិនីរបស់យើង នឹងអាចនាំយកមេដាយមាស មកផ្ទះ នៅពេលដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្រុមបាល់បោះរទេះជនពិការកម្ពុជា ត្រូវបានឧបត្ថម្ភដោយ ICRC ចាប់តាំងពីឆ្នាំ២០១២ ដើម្បីផ្តល់ឱកាសការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ដល់អត្តពលិកមានពិការភាព។

ក្រោយមក CWBF ត្រូវបានបង្កើតឡើង ដោយ ICRC ហើយត្រូវបានទទួលស្គាល់ ជាផ្លូវការ ដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ ២០២០។

ICRC បានបន្តគាំទ្រ CWBF តាមរយៈកម្មវិធីបរិយាប័ន្នសង្គម ដែលជាផ្នែកមួយនៃ កម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា (PRP)។

កម្មវិធីបរិយាប័ន្នសង្គមនេះ ត្រូវបានរៀបចំឡើង ដើម្បីធានាឲ្យបានថា ជនមានពិការភាព អាចទទួលបាននូវការអប់រំ ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ កីឡា និងសកម្មភាពវប្បធម៌។

នៅក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី ១១ ឆ្នាំ ២០២២ កន្លងទៅនេះ នៅប្រទេសឥណ្ឌូណេស៊ី ក្រុមកីឡាបាល់បោះ រទេះជនពិការនារី ៣គុណ៣ របស់កម្ពុជា បានស៊ុតបញ្ចូលទី ក្នុងការប្រកួតជាមួយថៃ ហើយទទួលបានមេដាយមាស លើកដំបូង ជូនកម្ពុជា នៅក្នុងការប្រកួតនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា