Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនសន្យាថានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាកម្ពុជា-ជប៉ុនឱ្យកាន់តែស្អិតរមួតឡើង

  • បោះពុម្ព

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូត

វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅក្នុងបេសកកម្ម ការទូត

របស់លោកនឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែស្អិតរមួតឡើង ដោយសារនៅពេលនេះទំាងកម្ពុជានិងជប៉ុន បានធូរស្រាលពីបញ្ហាកូវីដ-១៩ហើយព្រំដែនប្រទេសទំាងពីរបានបើកចំហរ។

សម្តេច ហេង សំរិន បានទទួលជួប លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ដោយ នៅក្នុងឱកាសនោះ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានកោតសរសើរចំពោះពលីកម្មនិងការចូលរួមរំដោះនិងកសាងប្រទេសកម្ពុជា របស់សម្តេចប្រធានរដ្ឋសភាតំាងពីដើមរហូតមក។

លោកឯកអគ្គរាជទូត បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអន្តរសភាអាស៊ាន នាពេលថ្មីៗនេះ។

លោកបានគូសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនជួយដល់កម្ពុជាជានិច្ច។

ក្នុងនាមរដ្ឋសភា សម្តេច ហេង សំរិន មានសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍ និងអបអរសាទរ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុន ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា ជប៉ុនមានគុណបំណាច់យ៉ាងធំធេងណាស់ ក្នុងការរួមចំណែក ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍន៍បានដូចសព្វថ្ងៃ។

ប្រការនេះធ្វើអោយជប៉ុន ក្លាយជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលរបស់កម្ពុជា។ សម្តេចបានស្នើដល់ភាគីជប៉ុនបន្តជួយគាំទ្រដល់ការបណ្តុះបណ្តាលធនធានរបស់កម្ពុជាបន្ថែមទៀត

ដែលការបណ្តុះបណ្តាលនោះ ជាការកសាងធនធានមនុស្ស សម្រាប់ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចសង្ឃឹមថា នៅក្នុងអាណត្តិការទូតថ្មីនេះ លោកឯកអគ្គរាជទូត នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តា ក្រសួង មន្ទីរ និងស្ថាប័នខេត្ត-ក្រុងនានា របស់កម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា

ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសបន្តជួយសម្រួលដល់កម្មសិក្សាការីជំនាញកម្ពុជា បានទៅធ្វើការ នៅជប៉ុនអោយបានកាន់តែច្រើនថែមទៀត។

រដ្ឋសភាត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការគ្រប់យ៉ាងជាមួយលោកឯកអគ្គរាជទូត ដើម្បីអោយបេសកកម្មការទូតរបស់លោក ទទួលបានជោគជ័យ៕

ដកស្រង់ពី៖ រស្មីកម្ពុជា