Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អដ្ឋិធាតុសម្តេច ជា ស៊ីម ត្រូវបានដង្ហែយក ទៅតម្កល់នៅ ស្រុកកំណើត

  • បោះពុម្ព

ភ្នំពេញ៖ អដ្ឋិធាតុសម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និង ជាអតីតប្រធានគណបក្ស ប្រជាជនកម្ពុជា ត្រូវបានដង្ហែយកទៅតម្កល់ នៅស្រុកកំណើត របស់សម្តេច ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥។

ពិធីដង្ហែអដ្ឋិធាតុខាងលើនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីជាច្រើននាក់ អមដោយកងកម្លាំងប្រដាប់អាវុធ ដែលយាមកាម និង ជួយសម្រួលចរាចរណ៍ នៅតាមដងផ្លូវ ពីគេហដ្ឋានសព រហូតទៅដល់កន្លែងតម្កល់ នៅស្រុកកំណើតនោះ។

ដើម្បីឱ្យពិធីដង្ហែអដ្ឋិធាតុ ប្រព្រឹត្ដទៅដោយរលូន អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ បានស្នើឱ្យប្រធាន នៃបញ្ញត្ដិករ ទូរគមនាគមន៍កម្ពុជា ជួយធ្វើការរុះរើ និងរៀបចំបណ្ដាញលើអាកាស ដែលមិនរៀបរយ របស់បញ្ញត្ដិករ ទូរគមនាគមន៍កម្ពុជា ស្ថិតតាមបណ្ដោយគន្លង នៃតម្រាយផ្លូវនៃ ពិធីដង្ហែអដ្ឋិធាតុ។

ជាមួយគ្នានេះ អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំក្រុមការងារ ចុះរុះរើខ្សែកាប្លិ៍ និងរៀបចំ នៅតាមដងផ្លូវ ដែលជាតម្រាយ នៃការដង្ហែអដ្ឋិធាតុ របស់សម្ដេចផងដែរ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា សម្ដេច ជា ស៊ីម បានទទួលមរណភាព កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ ៨៣ឆ្នាំ ហើយសពសម្ដេចត្រូវបានបូជា នៅថ្ងៃទី១៩ ខែមិថុនា ដោយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងប្រទានភ្លើងបូជា៕