Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣៥១ ប៊ីលានរៀល កើន ២,៤៥ ភាគរយ

  • បោះពុម្ព

ភ្នំពេញ៖ យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៥

ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្នាំ២០២២កន្លងទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ប្រមាណ ៥,៣ លានតោន មានការកើនឡើង ១,២៩ភាគរយនិងរកចំណូលសរុបប្រមាណ ៣៥១ ប៊ីលានរៀល ស្មើនឹងប្រមាណ ៨៦លានដុល្លារអាម៉េរិក

កើនឡើង ២,៤៥ភាគរយបើធៀបនឹងឆ្នាំ២០២១។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន

បានមានប្រសាសន៍ថា៖ បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននឹងកំពុងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ ភ្នាក់ងារចៃកា(JICA)

ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ដ៏មានសក្តានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នបាននិងកំពុងស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។ ជាមួយគ្នានេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក៏បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពសាងសង់ផែកុងតឺន័រជំហានទី២ និងជំហានទី៣ ក្នុងនោះ ជំហានទី២ មានប្រវែង៤០០ម៉ែត្រ មានជម្រៅទឹក ១៦ម៉ែត្រ

ដែលជាគម្រោងឆ្នាំ២០២៥-២០២៨ និង ជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ មានជម្រៅទឹក ១៧,៥ម៉ែត្រ ដែលជាគម្រោងឆ្នាំ២០២៦-២០៣០៕

ដកស្រង់ពី៖ រស្មីកម្ពុជា