Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភានឹងប្រជុំជាវិសាមញ្ញដើម្បីសម្រេចសុពលភាពតំណាងរាស្រ្តថ្មី មណ្ឌលខេត្តពោធិ៍សាត់ ជំនួស លោក ខូយ សុខា

  • បោះពុម្ព

ភ្នំពេញ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា

នៅវិមានរដ្ឋសភាដើម្បីអនុម័តរបៀបវារៈមួយចំនួន។ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦

នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក ទី ថានី ជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ សុខា

ដែលបានទទួលមរណភាព និងបោះឆ្នោតជ្រើសតាំង លោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក៕

ដកស្រង់ពី៖ រស្មីកម្ពុជា