បណ្តាញសង្គម

តំណាងលោក បណ្ឌិតហ៊ុន ម៉ាណែត ជួបសំណេះសំណាល សិស្សប្រឡង បាក់ឌុបជាប់ឆ្នាំនេះ

កំពង់ចាម ៖ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ជនបង្គោលយុវជន ស្រុកព្រៃឈរ តំណាងឱ្យ លោកបណ្ឌិត ហ៊ុន ម៉ាណែតបានធ្វើការ ជួបសំណេះសំណាល

ដោយថ្លែងអំណរគុណ  ដល់អង្គភាព ពាក់ពន្ធ័ លោក -លោកស្រី ជានាយក -នាយករង សាលារៀន ជាពិសេសលោកគ្រូ -អ្នកគ្រូ ដែលបានខិតខំ លះបង់ កំលាំង កាយ ចិត្តបង្ហាត់ បង្រៀនដល់ សិស្សានុសិស្ស ទាំងក្នុងម៉ោងរដ្ឋ ក៍ដូចជាការបង្រៀនបំប៉ន បន្ថែមនិង ចូលរួម អបអសាទរដល់ប្អូនៗ សិស្សានុសិស្សទាំង ៣៣២ នាក់ នៃវិទ្យាល័យទាំង៥ របស់ស្រុកព្រៃឈរ ដែលបានប្រឡង ជាប់សញ្ញាបត្រ័មធ្យម សិក្សាទុតិយភូមិ ។

តាមរយៈ របាយការណ៍ របស់ការិយាល័យ អប់រំស្រុក បានឱ្យដឹងថា សិស្សដែលបាន ប្រឡងជាប់ឆ្នាំនេះ មាន និទ្ទេស B១០ នាក់ C២៤ នាក់ D៤២នាក់ និងE២៥៦នាក់សរុបស្មើនឹង ៤៧% បើប្រៀបធៀប ទៅនិងឆ្នាំមុនឃើញថា មានការកើន ឡើង ៨% នេះសបញ្ជាក់ឱ្យ ឃើញពីកំណែទំ រង់ស៊ីជំរៅ ប្រកបដោយ គុណភាពខ្ពស់ នៅក្នុងវិស័យ អប់រំ របស់រាជរដ្ឋាភិបាល ។

លោក ទេព រាមមន្នី អភិបាល នៃគណៈអភិបាល ស្រុកព្រៃឈរ បានមានមតិផ្តែផ្តាំ សូមឱ្យសិស្សានុសិស្ស ទាំងអស់ ក្តាប់ឱ្យ បាននូវឱកាស ដ៏សំខាន់នេះ មិនត្រូវភ្លើតភ្លើន និងអំពើអបាយមុខ នាំទុក្ខដាក់ ខ្លួនទេត្រូវខិតខំ ត្រងត្រាប់ ចាប់យកចំណេះបន្ត  ធ្វើខ្លួនជាកូនល្អ ពលរដ្ឋល្អ បំរើដល់ជាតិ មាតុភូមិចូលរួម អនុវត្តន៍នយោបាយ ភូមិឃុំមាន សុវត្ថភាព ជាពិសេស ត្រូវគោរព ច្បាប់ចរាចរ ឱ្យបានខ្ជាប់ខ្ជួន ។

លោក ជ្រុន ថេរ៉ាវ៉ាត ប្រធានក្រុមជន បង្គោលយុវជន ស្រុកព្រៃឈរ បានមានប្រសាសន៍ថា លទ្ធផលដែលប្អូនៗ  ទទួលបាននៅ ថ្ងៃនេះ គឺស្តែងចេញពី សមត្ថភាព ពិតប្រាកដរបស់ប្អូនៗ និងក៌ដោយសារ តែគុណបំណាច់ របស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុនសែនជា ប្រមុខតាមរយៈ នយោបាយឈ្នះៗ បាននាំ មកនូវសុខ សន្តិភាព ស្ថេរភាពនិង ឯកភាពជាតិ ផ្តល់ឱកាស ទៅដល់ការអភិវឌ្ឍន៌ លើគ្រប់វិស័យ ។  ការកសាង ប្រពន្ធ័ហេដ្ឋា រចនាសម្ពន័ ការបញ្ជូនសាលារៀន និងគ្រូបង្រៀន ទៅដល់មូលដ្ឋាន ខិតជិតប្រជាជន ផ្តល់ឱកាស ឱ្យប្អូនៗអាចទទួល បាននូវការអប់រំ បណ្តុះបណ្តាលមួយ កាន់តែងាយស្រួល ។

ប្អូនៗ ជាយុវជន ដែលទទួលបាន  ការអប់រំខ្ពស់ ជាទំពាំងស្នងឫស្សី ដូច្នេះត្រូវមានការ គិតពិចារណាឱ្យ បានច្បាស់លាស់ ស្គាល់គុណ ស្គាល់ ទោស មិនត្រូវចាញ់ បោកនូវការឃោសនា អគតិណាមួយ ដែលអាចនាំឱ្យប្រទេស ជាតិ ត្រឡប់ទៅ រកភាពអសន្តិសុខ និងអស្ថេរ ភាពឡើយ ត្រូវជៀសឱ្យផុត ពីការចូលរួមធ្វើ បាតុកម្មខុសច្បាប់ បងធំបងតូច ឫគ្រឿងញៀន ជាដើមជា មួយគ្នានេះដែរ ការសំរេចជ្រើសរើស យកជំនាញសិក្សាបន្ត ត្រូវជ្រើសរើស យកជំនាញមួយណា ដែលខ្លួនមាន សមត្ថភាព និងទេពកុសល្យ មិនត្រូវជ្រើស តាមគេនិយមឡើយ ។

ជាកិច្ចបញ្ចប់ក្រុមការងារ ក៏បានប្រគល់អំណោយ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់លោកនាយក -នាយករង លោកគ្រូ-អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្ស ទាំងអស់ ជាអនុស្សាវរីយ៍ ៕