Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖នយោបាយឈ្នះ-ឈ្នះបានបញ្ចប់នៅឆ្នាំ១៩៩៨មិនមែនចាប់ផ្តើមនៅឆ្នាំ១៩៩៨ទេ

  • បោះពុម្ព

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន និងជាស្ថាបនិកនៃនយោបា យឈ្នះឈ្នះបានធ្វើការពន្យល់ថានយោបា យឈ្នះឈ្នះគឺបញ្ចប់នៅឆ្នាំ១៩៩៨មិនមែនចាប់ផ្តើមនៅឆ្នាំ១៩៩៨ទេហើយនយោបា យឈ្នះឈ្នះនេះត្រូវបានអនុវត្តន៍ជោគជ័យដំបូងនៅខែកុម្ភៈឆ្នាំ១៩៩៦នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ការពន្យល់របស់សម្តេចតេ ជោធ្វើឡើងបន្ទាប់ពីមានការយល់ច្រឡំថា យោបាយឈ្នះ-ឈ្នះបានចាប់ផ្តើមនៅឆ្នាំ ១៩៩៨ ។

ថ្លែងនៅព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៣ នេះសម្តេចយេជោបានបញ្ជាក់ថានយោបា យឈ្នះឈ្នះគឺបញ្ចប់នៅឆ្នាំ១៩៩៨មិនមែន ចាប់ផ្តើមនៅឆ្នាំ១៩៩៨ទេហើយនយោបា យឈ្នះឈ្នះនេះត្រូវបានអនុវត្តន៍ជោគជ័យដំបូងនៅខែកុម្ភៈឆ្នាំ១៩៩៦នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សម្តេចតេជោហ៊ុន សែនបញ្ជាក់ថាសម្រាប់ បងប្អូនមួយចំនួនដែលលើកឡើងថាការអនុ វត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនៅឆ្នាំ១៩៩៨ គឺជារឿងខុសដោយសម្តេចអំពាវនាវឲ្យបងប្អូនទូទាំងប្រទេសបំបាត់នូវការភាន់ច្រ ឡំនេះ។

សម្តេចតេជោបានបញ្ជាក់ថាថ្ងៃទី២៩ ខែធ្នូឆ្នាំ១៩៩៨គឺជាថ្ងៃបញ្ចប់នូវនយោបាយឈ្នះឈ្នះ។នយោបាយឈ្នះឈ្នះត្រូវបានដាក់ចេ ញកាលពីឆ្នាំ១៩៩៦ ក្នុងការនាំមកនូវសុខសន្តិភាពពេញលេញដល់ប្រទេសកម្ពុជា។

សម្តេចបានលើកឡើងថាតាមរយៈនយោបា យឈ្នះឈ្នះបានដាក់ចេញនូវយុទ្ធសាស្រ្តបីចំណុចគឺ ១-ធានាជីវិតនិងរូបកាយអ្នកដែលផ្តាច់ខ្លួនចេញពីខ្មែរក្រហមមិនត្រូវបានទទួ លការចាប់ចងធ្វើបាបឬសម្លាប់នោះទេ, ២-ធានានូវអាជីពនិងមុខរបរបានសេចក្តីថាបើអ្នកធ្លាប់ធ្វើគ្រូបង្រៀងនៅតែធ្វើគ្រូបង្រៀ ន

អ្នកធ្លាប់ធ្វើយោធានៅតែធ្វើយោធាដដែលនិងទី៣-ធានាកម្មសិទ្ធិទ្រព្យសម្បត្តិទាំងចល នទ្រព្យនិងអចលនទ្រព្យ។ សម្តេចតេជោបញ្ជាក់ទៀតថាចំណុចទាំង៣ នេះហើយគ្រប់គ្រាន់ធ្វើឲ្យអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមរលំរលា យ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា