Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ លើកទឹកចិត្តឲ្យកងទ័ព កម្ពុជា-សិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក

  • បោះពុម្ព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យកងទ័ព កម្ពុជា-សិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។ការលើកទឹកចិត្តនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ David Neo មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ David Neo បានសម្ដែងក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព។

លោក ក៏បានជម្រាបជូនសម្ដេចតេជោថា លោកបានពិភាក្សាជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ហើយក៏បានកំណត់នូវគោលដៅកិច្ចសហប្រតិបត្តិការ

នៅពេលខាងមុខ ឲ្យកាន់តែខ្លាំងឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។

សម្ដេច តេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកបទពិសោធន៍ ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស៕

ដកស្រង់ពី៖ កម្ពុជាថ្មី