Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បណ្ឌិត ហ៊ុន ម៉ាណែត : សម្តេចតេជោបានបម្រើប្រជាជនកម្ពុជា អស់ រយៈកាលជាង៤០ឆ្នាំនិងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋរាប់លាន នាក់ពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩

  • បោះពុម្ព

ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ បានបម្រើប្រជាជនកម្ពុជាអស់រយៈកាលជាង ៤០ ឆ្នាំ ប្រកបដោយ ការធ្វើបុណ្យទាំងកាយ និងចិត្ត ហើយក្នុងដំណាក់ កាលថ្មីៗនេះ សម្តេចបានធ្វើបុណ្យដ៏ធំមួយ គឺការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ

រាប់លាននាក់ពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ តាមរយៈការគិត គូរខ្វល់ខ្វាយ និងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ដោយបានធ្វើការ ដឹកនាំបញ្ជាផ្ទាល់ និងសម្រេចអារកាត់រហ័សទាន់ពេលវេលា និង ប្រកបដោយយុទ្ធសាស្ត្រ រហូតទទួលបានជោគជ័យនៅក្នុង

សមរភូមិ ប្រយុទ្ធនឹងកូវីដ-១៩ នេះ ហើយប្រទេសជាតិក៏ត្រូវបានបើកឱ្យដំណើរការឡើងវិញលើគ្រប់វិស័យដោយសុខសុវត្ថិភាព រហូតមកដល់បច្ចុប្បន្ន។ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា

ក្នុងវត្តក្នុងវត្តអមរា ស្ថិតក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្ត នោះ សម្តេចតេជោ នៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ

និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនទៅមុខ រួមជាមួយនឹងការជ្រោងកិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ទ្បើងនៅលើឆាកអន្តរជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់ក្នុងទីអារាមដែលមានវ័យជាង ២០០ ឆ្នាំនេះ ដោយកើតទ្បើងពីកិច្ចខិតខំប្រឹងប្រែងកសាងកុសលផលបុណ្យរបស់ពុទ្ធបរិស័ទប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាមួយការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល

ឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ។លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាទស្សនផ្ទាល់ខ្លួន វិទ្យាសាស្ត្រ និងសាសនា ត្រូវដើរទន្ទឹមគ្នា

និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជួយអភិវឌ្ឍសង្គមមួយ ឱ្យមានការរីកចម្រើនលូតលាស់ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់។

ខណៈដែលវិទ្យាសាស្ត្រអាចជួយដោះស្រាយ និងបង្កើនកម្រិតជីវភាពប្រចាំថ្ងៃ ព្រមទាំងជាប្រភពដ៏សំខាន់នៃចំណេះដឹងថ្មីៗ គឺសាសនាអាចជួយបង្កើននូវគុណធម៌ និងសីលធម៌ ដែលជាជំនាញផ្នែកទន់ដ៏ចម្បង ក្នុងការលើកកម្ពស់គុណតម្លៃរបស់បុគ្គលម្នាក់ៗ ក៏ដូចជាសង្គមជាតិទាំងមូល។

ក្នុងន័យនេះ ការបញ្ចូលចំណេះដឹងផ្នែកសាសនាបន្ថែមលើចំណេះដឹងទូទៅនៅក្នុងវិស័យអប់រំ គឺជាកត្តាអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាប្រកបដោយសក្តានុពលខ្ពស់

ដែលមូលដ្ឋាននៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលអនាគត៕

ដកស្រង់ពី៖ រស្មីកម្ពុជា