Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីក្រសួងអប់រំ៖កុមារ និង យុវជនត្រូវមានទម្លាប់ការអាន ជំរុញវប្បធម៌អាន និងលើកកម្ពស់សមត្ថភាពអាន

  • បោះពុម្ព

ភ្នំពេញ៖ កុមារ និងយុវជនដែលជាអ្នកបន្តវេនត្រូវពង្រីកចំណេះដឹងរបស់ខ្លួនឱ្យបានទូលំទូលាយ ការអានដើម្បីបណ្ដុះទម្លាប់អានជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ជំរុញវប្បធម៌អាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការក៏ដូចជាប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ។

នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុគួរបញ្ជាក់ថាការថ្លែងពីសំណាក់ លោក រដ្ឋមន្រ្តី ក្រសួងអប់រំ បែបនេះធ្វើឡើង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពិធីកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍សៀវភៅឆ្នាំ២០២៣។

លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖សៀវភៅគឺជាប្រភពនៃចំណេះដឹង ការជំរុញ និងលើកកម្ពស់ការអាន គឺជាបេសកកម្មមួយដ៏មានសារ:សំខាន់ជាពិសេសសម្រាប់អភិវឌ្ឍវិស័យអប់រំ។វជន និងកីឡា។

សូមបញ្ជាក់ថាសម្រាប់ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជននិងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២៣ ក្រោមប្រធានបទ“អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ”

នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាចព្រមទាំងមានការតាំងពិព័រណ៍សៀវភៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនាឆ្នាំ២០២៣៕

ដកស្រង់ពី៖ រស្មីកម្ពុជា