Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផែនការការពារសន្តិសុខសមយុទ្ធនាគមាស ឆ្នាំ២០២៣ត្រូវបានប្រជុំពិភាក្សា

  • បោះពុម្ព

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ

កងរាជអាវុធហត្ថលើប្រទេស បានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ«ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជា-ចិន»។

តាមការគ្រោងទុកសមយុទ្ធនេះនឹងប្រព្រឹត្តិទៅពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ នាយរងសេនាធិការ ឧត្តមសេនីយ៍ ស្នងការរង ស្នងការដ្ឋានទាំង៧ នាយការិយាល័យហិរញ្ញវត្ថុ ការិយាល័យ ខុទ្ទកាល័យ វរអន្តរាគមន៍

និងមានការចូលរួមពីបញ្ជាដ្ឋានកងរាជអាវុធហត្ថ រាជធានី ខេត្ត តាមប្រព័ន្ធអនឡាញនៃសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដកស្រង់ពី៖ រស្មីកម្ពុជា