Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចចិត្តផ្លាស់ប្តូរពី ប្រទេសមីយ៉ាន់ម៉ា មកវិនិយោគនៅកម្ពុជាវិញ

  • បោះពុម្ព

ភ្នំពេញ៖ ក្រោយបញ្ចប់បញ្ហាវិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា រោងចក្រ ផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥឡូវនេះ បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ ទាំងនេះអាស្រ័យដោយកម្ពុជា មានសុខសន្តិ ភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគ មកកាន់កម្ពុជា។

គួរបញ្ជាក់ថា ការបញ្ចេញឱ្យដឹងបែបនេះ ធ្វើឡើង ដោយក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បន្ទាប់ពី លោក ហ៊ូ ឆាវហ៊ុយប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ផលិតស្បែកជើង អល វីន ស៊ូ របស់ចិន បានបញ្ជាក់ប្រាប់ទៅកាន់លោក អុិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣

ក្នុងឱកាសរូបលោក មានបំណងស្វែងរកកិច្ចគាំទ្រ ការបង្កើតរោងចក្រផលិតស្បែកជើង នៅប្រទេសកម្ពុជា ានដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក អុិត សំហេង បានថ្លែងអំណរគុណ ដល់លោកប្រធានក្រុមហ៊ុន ដែលមានទំនុក ចិត្តមកលើកម្ពុជា ហើយកម្ពុជា ក៏សូមស្វាគមន៍ចំពោះ អ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគ នៅទីនេះ។

ដោយក្នុងនោះ កម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ជាដើម។លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ

ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែ កម្ពុជា បានអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្ម ផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាព នៃការការបញ្ជាទិញពីប្រេនធំៗ របស់ពិភពលោក។ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មសេរី

និងកិច្ចព្រមព្រៀងជាមួយ ដៃគូច្រើន រួមជាមួយកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ដោយក្នុងនោះ សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងមានតម្រូវការទាំងពេល បច្ចុប្បន្ន និងអនាគត។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុន បានជម្រាបពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុន ជូនដល់ លោករដ្ឋមន្ត្រី ដោយក្រុមហ៊ុន ត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើង ឱ្យបាន ៧០ ម៉ឺនគូ ក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អឺរ៉ុប

និងសហរដ្ឋអាមេរិក។ជាមួយនឹងនេះ លោកចង់បានអនុសាសន៍ណែនំា បន្ថែមរបស់លោករដ្ឋមន្ត្រី ចំពោះការ អនុវត្តច្បាប់របស់កម្ពុជា ខណៈដែលរោងចក្ររបស់លោក ដែលបានដំណើរការនៅក្នុង ប្រទេសចិន និងនៅប្រទេសមីយ៉ាន់ម៉ា គឺចូលរួមអនុវត្តន៍ច្បាប់ បានល្អប្រសើរណាស់។

ជាមួយនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុន អល វីន ស៊ូ អាចចូលរួមជា សមាជិកជាមួយសមាគមណាមួយ ដើម្បីទទួលបានការបណ្តុះបណ្តាលលើផ្នែកច្បាប់ និងការការពារពីខាងសមាគម។

លោករដ្ឋមន្រ្តី អុិត សំហេង ក៏បានស្នើដល់ក្រុមហ៊ុនចូលរួម គោរពច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗ ពាក់ព័ន្ធវិស័យការងារ៕

ដកស្រង់ពី៖ រស្មីកម្ពុជា