Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរាជធានី វាយតម្លៃខ្ពស់ ចំពោះស្នាដៃការងារជាច្រើន ដែលបងប្អូននារី រដ្ឋបាលរាជធានី សម្រេចបាន

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានមន្ត្រីរាជការជានារី ចំនួន៩៤នាក់ ដែលបាននិងកំពុងបំពេញការងារ និងទទួលខុសត្រូវ លើការដឹកនាំអង្គភាព គ្រប់គ្រង រដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ យ៉ាងសកម្មបំផុត។

នេះជាការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈពេល លោក និងលោកស្រី ព្រមទាំងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនាឆ្នាំ២០២៣ ក្រោមប្រធានបទ

“ស្ត្រីរួមគា្នរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុង យុគសម័យឌីជីថល” នាព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៣ នេះ នៅសាលារាជធានី ភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំ នេះ ធ្វើឡើងក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគ សម័យឌីជីថល”

ដែលជាប្រធានបទមួយ មានគោលបំណងរំលេចពីតម្លៃសុខសន្តិភាពដែលនាំឱ្យមានការ លើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍក្នុងយុគសម័យបច្ចេក វិទ្យាព័ត៌មានវិទ្យា ព្រមទាំងជាសារ

បង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុក ដាក់ គាំពារ ថែរក្សា លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូននារី ដែលជាដៃគូមិនអាចខ្វះបាន ក្នុងដំណើរការ ស្តារ កសាង និងអភិវឌ្ឍជាតិ មាតុភូមិ ព្រមទាំងការប្រយុទ្ធនឹងជំងឺកូវីដ–១៩ក្នុងរយៈពេលជាង ៣ ឆ្នាំ កន្លងមកនេះ។

លោកអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលបងប្អូននារី ក្នុងរចនា សម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ចពិសេសការផ្តល់សេវាសាធារណៈ

ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាច នឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ យុទ្ធនាការចាក់វាក់សាំង បង្ការជំងឺកូវីដ–១៩ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេង។

លោក ឃួង ស្រេង បានបន្តថាៈ ការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើងក្នុងគោលបំណងរំលឹកវិញ នូវគំរូវីរភាពរបស់ បងប្អូននារី ដែលបានតស៊ូរើបម្រះ និងពុះពារគ្រប់ឧបសគ្គ ដើម្បីរំដោះខ្លួន ចេញផុតពីការជិះជាន់ និងការរើសអើងនៅ ក្នុងសង្គម រហូតសម្រេចបានជោគជ័យ

ទទួលបានសិទ្ធិសេរីភាព នឹងបានធ្វើឱ្យមាន សមភាពរវាងបុរស និងស្ត្រី ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

បច្ចុប្បន្ននេះ នារីនៅតជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍជាតិ មាតុភូមិ តាមរយៈសមត្ថភាពដឹកនាំរបស់នារី ជាថ្នាក់ដឹកនាំ នៅតាមបណ្តាក្រសួង–ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និងឯកជន ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការ ក្របខ័ណ្ឌ សរុបចំនួន ២៨១ នាក់ ក្នុងនោះ នារីមានចំនួន ៩៤ នាក់ ស្មើនឹង ៣៣,៥% កំពុងកាន់មុខតំណែង ជាសមាជិកាក្រុមប្រឹក្សារាជធានី ចំនួន ៥ រូប, អភិបាលរងរាជធានី ជានារីចំនួន ១ រូប, នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជានារី ចំនួន ៣ រូប, អនុប្រធានការិយាល័យប្រជាពលរដ្ឋ ជានារី ១ រូប,

នាយិកា–នាយិការង ទីចាត់ការ –អង្គភាព ចំនួន ៧ រូប និងថ្នាក់ការិយាល័យ ជានារី មានចំនួន ២៥ រូប ដែលកំពុង បំពេញការងារ និងទទួលខុសត្រូវ លើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេក ទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ យ៉ាងសកម្មបំផុត។លោកអភិបាលរាជធានី បានអំពាវនាវដល់គ្រប់ក្រសួង

–ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តរួមគ្នា ឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត ក្នុងបុព្វហេតុ លើកកម្ពស់សិទ្ធិនារី និងត្រូវស្គាល់ អំពីសុខទុក្ខរបស់នារី

ដើម្បីជួយដល់ពួកគាត់ ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្រ្តី និងកុមារ កាត់បន្ថយអត្រាមរណ ភាពមាតា និងទារក ព្រមទាំងចូលរួមដោះស្រាយបញ្ហាស្រ្តី មានវិបត្តិផ្សេងៗទៀត ឱ្យកាន់តែប្រសើរឡើង៕

ដកស្រង់ពី៖ រស្មីកម្ពុជា