Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លូវក្រវាត់ក្រុងទី ៣ ត្រូវ​ចាយ​លុយ ​២៤០ លានដុល្លារ សង់ស្ពាន​កាត់​ទន្លេ ៣ ទៀត ទើប​ភ្ជាប់​បាន​ពេញ​លេញ

  • បោះពុម្ព

មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការបានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដើម្បីស្វែងយល់បទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូប។

យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី ៣ ប៉ែកខាងកើតមានប្រវែងប្រមាណ ៣៤,១៥ គីឡូម៉ែត្រ សាងសង់ជាផ្លូវ ៤ គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ ៧០បេ ឆ្លងកាត់កោះចំនួន២

គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន ៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។

បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សានិងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃ ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា កំណាត់ផ្លូវក្រវាត់ក្រុងទី ៣ នឹងបញ្ចប់នៅមុនយុទ្ធនាការបោះឆ្នោតអំឡុងខែឧសភាឬមិថុនា។

ផ្លូវក្រវាត់ក្រុងទី ៣ ជាផ្លូវយុទ្ធសាស្រ្តសម្រាប់រាជធានីភ្នំពេញ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុលអះអាងថា ផ្លូវក្រវាត់ក្រុងទី ៣ នៅមិនទាន់ក្លាយជាផ្លូវក្រវាត់ក្រុងពេញលេញទេ ខណៈថវិកាប្រើសម្រាប់សាងសង់សព្វថ្ងៃ បានត្រឹមតែពាក់កណ្តាលក្រវាត់ក្រុងប៉ុណ្ណោះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី