Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាព​សាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

  • បោះពុម្ព

ពោធិសាត់៖នៅព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២៣នេះ បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៤២គ្រួសារដែលរងផលប៉ះពាល់នៃគម្រោងសាង សង់វារីអគ្គិសនីសឹ្ទងពោធិ៍សាត់ ១ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ វារីអគ្គិសនីស្ទឹងពោធិសាត់១និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅការដ្ឋាននេះផងដែរ ។សម្តេចតេជោនាយករដ្ឋមន្រ្តីនិងមន្រ្តីអមដំណើរបានអញ្ជើញស្តាប់របាយការណ៍របស់គីម ជុងអ៊ីល ប្រធានក្រុមហ៊ុន SPHP (Cambodia)Co., Ltd.ដែលជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង ។

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍ សាត់។

រាជរដ្ឋាភិបាល កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co.,Ltd.សាងសង់កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩។ បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ រួចមក ក្រុមហ៊ុនបានខិតខំស្វែងរកប្រភពទុនវិនិយោគនិងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍ខ្ពស់ដោយបានជ្រើស យកក្រុមហ៊ុន Power Chinaមកពីប្រទេសចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោងវារីអគ្គិសនីនៅកម្ពុជា ។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១បានចាប់ផ្តើមដំណើរការសាងសង់នៅខែកុម្ភៈឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបានយកចិត្តទុកដាក់សាង សង់និងសម្រេចបានលទ្ធផលមួយចំនួនរួមមានបោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៥៦៦ ហិកតា,កាប់ឆ្ការព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោ ងលើផ្ទៃដីទំហំ ៥៦៦ហិកតាព្រមទាំង បានសាងសង់ផ្លូវចូលទៅកាន់ទំនប់និងទីតាំងសំខាន់ៗរបស់គម្រោងសរុបជិត៣៦គីឡូម៉ែត្រ។

គម្រោងកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ព្រមទាំងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ខាងមុខ ។

គួរបញ្ជាក់ថាគម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិសាត់១ មានទឹកប្រាក់វិនិយោគប្រមាណ ២៣១ លានដុល្លារ។គម្រោងវារីអគ្គីសនីនៅពោធិ៍សាត់នេះនឹងត្រូវធ្វើឡើងក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT)សម្រាប់រយៈពេល៣៩ឆ្នាំមានន័យថាបន្ទាប់ពីក្រុមហ៊ុនប្រើប្រាស់វារីអគ្គីសនីនេះបានរយៈពេល៣៩ ឆ្នាំនោះក្រុមហ៊ុននឹងប្រគល់វាឲ្យរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទាំងស្រុង។

ក្រសួងរ៉ែនិងថាមពលបានផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុននេះសិក្សាលទ្ធភាពនៅលើទីតាំងនេះចាប់តាំងពីឆ្នាំ ២០១២។ ក្រុមហ៊ុនក៏បានចុះកិច្ចព្រមព្រៀងរួចហើយជាមួយអគ្គិ សនីកម្ពុជា(EDC )សម្រាប់ការលក់ថាមពលទាំងអស់ដែលខ្លួនផលិតបានដើម្បីភ្ជាប់ទៅបណ្តាញជាតិជាមួយនឹងតម្លៃ០,៧សេនដុល្លារក្នុង១គីឡូវ៉ាត់ម៉ោង។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃស្ថិតនៅភូមិឆាយលូកឃុំអូរ សោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ ២០១៥ ។

បច្ចុប្បន្ននេះនៅខេត្តពោធិ៍ សាត់មានអនុស្ថានីយចំនួន៣រួមមាន អនុស្ថានីយអូរសោម អនុស្ថានីយពោធិ៍ សាត់និងអនុស្ថានីយស្វាយស។

ចំណែ កថាមពលពន្លឺព្រះអាទិត្យនិងថាម ពលផ្សេងៗមានចំនួន ៤កន្លែងផងដែរ៕

 

ដកស្រង់ពី៖ រស្មីកម្ពុជា