បណ្តាញសង្គម

ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល ១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៧ ខែកញ្ញាម្សិលមិញ

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៦នាក់ បានស្លាប់ ១១នាក់រងរបួសធ្ងន់ និង ៦នាក់ ផ្សេងទៀត របួសស្រាល ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេស ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញ នេះបើតាមការចុះផ្សាយ របស់ គេហទំព័រ អគ្គស្នងការ នគរបាលជាតិ ។

ប្រភពព័ត៌មាន ដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ៩លើក ថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញនេះ បានបង្ក ឲ្យខូចខាត យានយន្តសរុប ១៧គ្រឿង  ក្នុងនោះមាន ម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច៧គ្រឿង ,រថយន្តធុនធំ  ១គ្រឿង ហើយមូលហេតុ ដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន ២លើក, ស្រវឹង ២លើក , ប្រជែង គ្រោះថ្នាក់ ២លើក, មិនគោរពសិទ្ធិ ១ លើក, បត់គ្រោះថ្នាក់ ១លើក និងមិនប្រកាន់ស្តាំ ១លើក ។

ក្នុងនោះ អ្នកមិនពាក់មួក ពេលគ្រោះថ្នាក់ មាន ១៥នាក់ ( យប់១២នាក់ )  ។ ជាមួយគ្នានេះដែរ កម្លាំងនគរ បាលចរាចរណ៍ បានធ្វើការផាក ពិន័យរថយន្ត សរុបចំនួន ៧៥៦គ្រឿង ( រថយន្តធំ ២៥៦ គ្រឿង ) ស្មើនិង៧៥៦ករណី ល្មើសក្រដាស ស្នាមមាន ៤៨២ គ្រឿង ស្មើនឹង ៤៨២ករណី, ចំពោះករណីល្មើស បច្ចេកទេស ២៧៤ គ្រឿងស្មើនឹង២៧៤ករណី ដោយឡែកម៉ូតូ ត្រូវបានពិន័យ សរុបចំនួន ១,៥៨៨ គ្រឿង ៕