Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នឹងនិមន្តរៀបចំពិធីបុណ្យឆ្លងជណ្តើរ និងផ្ដួចផ្ដើមកសាងរូបបដិមា ដែលមានតម្លៃជាង១២មុឺនដុល្លា នៅវត្តគិរីបុប្ផាចំការល្ងខេត្តកំពត

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយកម្ពុជា នឹងនិមន្តរៀបចំពិធីបុណ្យឆ្លងជណ្តើរ

និងផ្ដួចផ្ដើមកាសាងរូបបដិមា ដែលមានតម្លៃជាង១២មឺុនដុល្លា ដើម្បីឆ្លងសទ្ធាជ្រះថ្លា នៅវត្តគិរីបុប្ផាចំការល្ង (ហៅវត្តភ្នំល្ង) ស្ថិតនៅភូមិកន្លង់ ស្រុកបន្ទាយមាសខេត្តកំពត។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី សូមនិមន្តព្រះករុណាព្រះសង្ឃគ្រប់ព្រះអង្គ និងចម្រើនពរអញ្ជើញឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី

មហាពុទ្ធបរិស័ទអ្នកមានចិត្តបុណ្យទាំងឡាយគ្រប់មជ្ឈដ្ឋានទាំងអស់ មេត្តាចូលរួមបំពេញបុណ្យកុសលក្នុងកម្មវិធី ពិធីបុណ្យឆ្លងជណ្ដើរ នេះឱ្យបានច្រើនកុះករ

និងឱឡារិកអធិកអធម នឹងបានអនុមោទនាយកអានិសង្សក្នុងនាមជាម្ចាស់បុណ្យ គ្រប់ព្រះអង្គ-គ្រប់ៗគ្នាកុំបីខានឡើយ៕

ដកស្រង់ពី៖ Fresh News