Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីនិងបានប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

  • បោះពុម្ព

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សមភាគីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim)នាយក រដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានជួបពិភាក្សាគ្នាអស់រយៈពេលជាង១ ម៉ោងនាព្រឹកថ្ងៃទី ២៧ ខែមីនា ២០២៣ អំពីកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនដោយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនិងបានប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀតនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួម មានពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងការតភ្ជាប់រវាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។

ប្រមុខប្រទេសទាំងពីរបានឯកភាពគ្នាបន្តការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងនៅគ្រប់កម្រិតដើម្បីជំរុញមិត្តភាពប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅបង្កើនទំនុកចិត្តឲ្យកាន់តែខ្ពស់និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែទូលំទូលាយថែមទៀត។

នេះបើតាមប្រសាសន៍របស់សម្តេ ចតេជោ ហ៊ុន សែន ក្នុងឱកាសនៃសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ។

មេដឹកនាំទាំងពីរក៏បានឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលមានស្រាប់ជាពិសេសគណៈកម្មការចម្រុះកម្ពុជាម៉ាឡេស៊ី ចំពោះវិស័យពាណិជ្ជកម្ម និងវិនិ យោគប្រទេសទាំងពីររីករាយចំពោះទំហំពាណិជ្ជកម្មទ្វេភាគីដែលសម្រេចបាន ៦២០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ កើនឡើង ២៤ ភាគរយបើប្រៀបឆ្នាំ ២០២១ ដែលសម្រេ ចបានត្រឹម៥០០ លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។

សម្តេចតេជោបន្តថា៖កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរសម្តេចបានស្នើបង្កើនការទិញទំនិញដើម្បីបំពេញតម្រូវការគ្នាទៅវិញទៅមកដោយសម្តេចបានលើកទឹកចិត្តឲ្យវិនិយោគិននិងក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ចនិងវិនិយោគឲ្យបានកាន់តែច្រើននៅកម្ពុជា ។

ចំពោះវិស័យទេសចរណ៍សម្តេចបានស្នើឲ្យអនុវត្តអនុ ស្សរណៈយោគយល់គ្នាស្ដីពីសហប្រតិបត្តិការទេសចរណ៍ឲ្យមានប្រសិទ្ធភាពនិងបានស្នើឲ្យម៉ាឡេស៊ីជួយគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍការងារទេសចរណ៍មូស្លីមតាមរយៈការបណ្តុះបណ្តាលនិងបច្ចេកទេស។

ចំពោះវិស័យកសិកម្មភាគីទាំងពីរបានឯកភាពបន្តជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យនៅកម្ពុជាឧស្សាហកម្មឬស្សីនៅកម្ពុជា។ទន្ទឹមនេះសម្តេចក៏បានស្នើឲ្យ

ម៉ាឡេស៊ីបន្តបង្កើនការទិញអង្ករនិងកសិផលពីកម្ពុជាតាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញនិងកែច្នៃនៅកម្ពុជាសម្រាប់លក់នៅទីផ្សារកម្ពុជានិងនាំចេញទៅម៉ាឡេស៊ីនិងទីផ្សារផ្សេងទៀតតាមរយៈការដឹកជញ្ជូនត្រង់ពីកំពង់ផែក្រុងព្រះសីហនុទៅកាន់រដ្ឋប៉េណាំងជាដើម ។

ពាក់ព័ន្ធនឹងវិស័យអប់រំនិងអភិវឌ្ឍធនធានមនុស្សសម្តេចតេជោបានអរគុណម៉ាឡេស៊ីដែលបានឯកភាពគ្នាលើកកម្ពស់ការបណ្តុះបណ្តាលនិងចែករំលែ កបទពិសោធបន្ថែម ទៀតតាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការពារជាតិម៉ាឡេស៊ី ជាពិសេសក្រោមគំនិតផ្ដួចផ្ដើមថ្មីម៉ាយឌីជីថលរបស់រដ្ឋាភិបាលម៉ា ឡេស៊ី។

ចំពោះវិស័យការងារភាគីទាំងពីរបានចុះហត្ថលេខាលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលម៉ាឡេស៊ីចំនួនពីរស្តីពីការជ្រើសរើស ការប្រើ ប្រាស់និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករនិងពលករការងារផ្ទះ។

ចំណុចនេះសម្តេចតេជោក៏បានស្នើបន្តអនុវត្តន៍យន្តការដែលមានស្រាប់ដើម្បីលើកកម្ពស់ការការពារសិទ្ធិ ពលករកម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។

ក្នុងវិស័យថាមពលសម្តេចបានស្នើឲ្យនាយករដ្ឋមន្ត្រីម៉ឡេស៊ីផ្តល់ការគាំទ្រដល់ការស្ថាបនាខ្សែកាប្លិ៍អគ្គិសនីតាមបាតសមុទ្រដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ីសម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជាសិង្ហបុរី។បញ្ហានេះលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានឆ្លើយតបបញ្ជាក់ថានាយករដ្ឋមន្ត្រីសិង្ហបុរីក៏បានលើកបញ្ហានេះជាមួយលោកដែរនេះគឺជាវឌ្ឍនភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អមួយនៅក្នុងចំណោមអាស៊ាន។

ទាក់ទងនឹងវិស័យឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជាលើកទឹកចិត្តវិនិយោគិនម៉ាឡេស៊ីឲ្យចូលរួមអភិវឌ្ឍន៍ឧស្សាហកម្មផលិតកម្ម ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មហាឡាល់ និងឧស្សាហកម្មចំណេះដឹងនិងបច្ចេកវិទ្យានៅកម្ពុជា ។

ពាក់ព័ន្ធវិស័យការពារជាតិនិងសន្តិសុខភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ការផ្លាស់ប្តូរគណៈប្រតិភូជំនាញដើម្បីដកពិសោធន៍ការ

ងារប្រឆាំងការរត់ពន្ធនិងជួញដូរមនុស្សនិងការងារសំអាតប្រាក់ព្រមទាំងពីចារណាឲ្យមានអនុស្សរណៈយោគយល់គ្នារវាងនគរបា លជាតិកម្ពុជានិងនគរបាលភូមិន្ទម៉ាឡេស៊ី ស្តីតីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននេះជាចំណុចដែលសម្តេចតេជោបានស្នើទៅនាយករដ្ឋមន្ត្រី ម៉ាឡេរស៊ី ។

ក្រៅពីវិស័យខាងលើយើងមេដឹកនាំប្រទេសទាំងពីរក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថលនិងសន្តិសុខបន្ថែម ទៀត ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទាំងបញ្ហាតំបន់និងអន្តរជាតិដូចជាបញ្ហានៅមីយ៉ាន់ម៉ា,បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា,បញ្ហានៅសមុទ្រចិនខាងត្បូងនិងបន្ថែមទៅលើបញ្ហាឧបទ្វីបកូរ៉េហើយក៏បានលើកអំពីបញ្ហាទាក់ទងជាមួយនឹងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនផងដែរ ៕



ដកស្រង់ពី៖ រស្មីកម្ពុជា