Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ការឯកភាពនេះបានធ្វើឡើងក្នុងកិច្ចពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ក្រោយបញ្ចប់ជំនួបពិភាក្សាទ្វេភាគីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីលទ្ធផល នៃកិច្ចពិភាក្សាលើបញ្ហាមួយចំនួនរវាងមេដឹកនាំទាំងពីរ ទាំងទ្វេភាគី តំបន់ និងអន្តរជាតិ។

សម្តេចបានបញ្ជាក់ថា «ទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធ ការផ្លាស់ប្តូរគណៈប្រតិភូជំនាញ ដើម្បីដកពិសោធការងារប្រឆាំងនឹងការរត់ពន្ធ និងជួញដូរមនុស្ស និងការងារសម្អាតប្រាក់

ព្រមទាំងពិចារណាបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន»។

សម្តេចបានលើកឡើងថា នេះជាអ្វីដែលបានស្នើទៅលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

សូមជម្រាប់ថា លោក អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣

ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

 

 

ដកស្រង់ពី៖ Fresh News