Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន សាសនានៅកម្ពុជាមានសុខដុមភាពណាស់ទាំងរវាងសាសនាព្រះពុទ្ធ ឥស្លាមនិងគ្រិស្ត

  • បោះពុម្ព

ភ្នំពេញៈសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រាប ជូនលោម Jusuf Kalla ប្រធានអង្គកា CAPDI សាសនានៅកម្ពុជាមានសុខដុមភាពណាស់ទាំងរវាងសាសនាព្រះពុទ្ធ ឥស្លាមនិងគ្រឹស្ត ។

សម្តេចតេជោ ហ៊ុន សែន មានប្រសា សន៍ប្រាប់លោកលោមJusuf Kalla នៅក្នុងឱកាសអនុញ្ញាតឲ្យចូលជួបស ម្តែងការគួរសមនិងពិភាក្សាការងារនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ ។

លោក Jusuf Kalla បានសម្តែងការគោ រពសម្តេចតេជោចំពោះការដឹកនាំដ៏ឈ្លាស វៃដែលបាននាំកម្ពុជាមកនូវសុខសន្តិភាព ស្ថិរភាពនិងជាពិសេសសុខដុមបនីយកម្មរវាងសាសនានិងសាសនា។លោក Jusuf Kalla បានបញ្ជាក់ជូនសម្ដេចតេជោថាលោ កបាមដឹកនាំសាសនិកឥស្លាមជាង១រយនា

ក់មកចូលរួមស្រាយបួសនៅកម្ពុជាហើយអ្វីដែលលោកបានឃើញកាលពីម្សិលមិញគឺ ជាសកម្មភាពសាមគ្គីភាពយ៉ាងល្អបំផុតរវា ងសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំ ណរគុណជូនចំពោះលោក Jusuf Kalla ដែលបានដឹកនាំសាសនិកឥស្លា មមកចូលរួមស្រាយបួសនៅកម្ពុជា។

សម្តេចតេជោបានជម្រាបជូនលោក Jusuf Kalla ថាកម្ពុជាបានរៀបចំកម្មវិធីស្រាយបួសនេះជារៀងរាល់ឆ្នាំ។ហើយសាសនានៅកម្ពុជាគឺមានសុខដុមភាពណាស់ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្តនិងសាសនាព្រះពុទ្ធ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា