Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងព័ត៌មាន: ថ្នាក់ដឹកនាំជានារី ត្រូវចេះប្រើសិទ្ធិនិងសិល្បៈ នៃការដឹកនាំ យល់អំពីច្បាប់ឱ្យបានច្បាស់លាស់

  • បោះពុម្ព

ស្វាយរៀង ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាននៅព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៣ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំត្រូវមានសមត្ថភាពនិងប្រជាប្រិយភាព ហើយសម្រាប់ថ្នាក់ដឹកនាំជានារី ត្រូវចេះប្រើសិទ្ធិនិងសិល្បៈ នៃការដឹកនាំយល់អំពីច្បាប់ឱ្យ បានឲ្យបានច្បាស់លាស់ ហើយកិច្ចការងារទាំងអស់នេះ ទាមទារឲ្យយើងខិតខំរៀនសូត្រ បន្ថែមទៀត។

ការថ្លែងលើកឡើងបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុង ពិធីបើកបើកសិក្ខាសាលាផ្សព្វផ្សាយ អំពីការឆ្លើយតបសេចក្តី សង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តគោលនយោ បាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ ។

សិក្ខាសាលានេះ ក៏មានការចូលរួមពីលោក ម៉ែន អេង អភិបាល រងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តនិងលោក លោកស្រី មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។

សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ អំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ថា្នក់ក្រោមជាតិ រៀបចំ ឡើងដោយក្រុមការងារបច្ចេកទេស យេនឌ័រ ក្រសួងព័ត៌មាន ក្រោមកិច្ចសហការសម្របសម្រួល ពីអាជ្ញាធរខេត្តស្វាយរៀង ។

ប្រធានបទនៃសិក្ខាសាលានេះដំណើរទៅចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយបានលើកឡើងអំពីសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍របស់

សម្តេចតេជោ ហ៊ុន សែន ដែលសម្រេច បានកន្លងមក ក្នុងការ អនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រោមអនុសញ្ញាលុបបំបាត់ រាល់ទម្រង់នៃការរើសអើងប្រឆាំង នឹងនារីភេទនៅប្រទេសកម្ពុជា ហៅកាត់ថាCEDAW ដែលសំដៅការពារ សិទ្ធិជាមូលដ្ឋានរបស់នារី និង កសាងផែនការសកម្មភាពបន្តអនុវត្ត ។

នៅក្នងឪកាសនោះ លោក ខៀវ កាញារីទ្ធ និងលោកស្រីក៏បានផ្តល់នូវ កាមេរ៉ាវីដេអូ កម្រិត4K ជូនដល់មន្ទីរព័ត៌មានខេត្ត ចំនួន៦ ទុកសម្រាប់បំពេញការងារយកព័ត៌មានតាមបណ្តា ខេត្តនីមួយៗផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា