Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖សន្តិភាពបានផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នាជាពិសេសគឺយុវជន

  • បោះពុម្ព

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីចែកសញ្ញា បត្រដល់និស្សិតពាណិជ្ជ សាស្ត្រនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣នេះថា សន្តិភាពបានផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នាជាពិសេសគឺយុវជ ។

សម្តេចបានបន្តថាយុវជនសម័យនេះមានឱកាសច្រើនបើធៀប នឹងយុវជនសម័យមុនដោយយុវជនសម័យមុនបាត់បង់ឱកាសហើយត្រូវស្លាប់របួសនិងពិការថែមទៀតផងដោយសារសង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ទាក់ទងការបណ្តុះបណ្តាលនៅទីនេះយើងសង្កេតឃើញថាឱកាសយុវជនយើងគឺពិតជាមានច្រើនខ្លាំងណាស់ម្ខាងគឺឱកាសនៃ បរិយាកាសរួមសម្រាប់ប្រទេសដែលប្រៀបធៀបគ្នារវាងយុវជនសម័យសង្គ្រាមនិងយុវជនសម័យសន្តិភាព ។

យុវជនសម័យសង្គ្រាមពួកគេបាត់បង់ឱកាសមិនត្រឹមតែបាត់បង់ ឱកាសទេពួកគេបាត់បង់ជីវិតហើយត្រូវរបួសពិការទៀតផង ។គេមិនអាចទទួលបានការបណ្តុះបណ្តាលក្រៅ ពីជំនាញវាយគ្នាទេនោះទេ ។ ការលូនបែបម៉េច កម្ទេចសម្រូវបែប ម៉េចឱ្យតែកំទេចគ្នាបានគឺបណ្ដុះបណ្ដាលតែម្ដង»។

សម្តេចតេជោបន្តថាអញ្ចឹងបានជានិស្សិតទាហានរបស់យើងបើយើងផ្គុំគ្នាគឺខ្មែរយើងសំបូរបែបដោយបច្ចេកទេសយោធាព្រោះពេលនោះភាគីម្ខាងៗពឹង ពាក់បរទេសនៅក្នុងការហ្វឹកហាត់យោធា ។

អញ្ចឹងទេបើយើងពិនិត្យអំពីចំនួនបច្ចេកវិទ្យាយោធា ដើម្បីវ៉ៃគ្នាគឺសំបូរបែបតែម្ដងកម្ពុជាអាវុធក៏សម្បូរបែបដែរព្រោះមកពីច្រើនប្រភពយើងគ្រាន់តែពិនិត្យ ដោយត្រួសៗនិស្សិតឬសិស្សរបស់កម្ពុជាដែលធ្លាប់បានទៅហ្វឹកហាត់នៅក្រៅប្រទេសគឺមានហ្វឹកហាត់នៅ វៀតណាម,

មានហ្វឹកហាត់នៅកូរ៉េខាងជើង,មានហ្វឹកហាត់នៅថៃនៅមានហ្វឹកហាត់នៅបណ្ដាប្រទេសអាស៊ានមួយចំនួន,មានហ្វឹកហាត់នៅសូវៀត,មានហ្វឹកហាត់នៅបណ្ដាប្រទេសអឺរ៉ុបខាងកើតគឺសម្បូរណាស់ដើម្បីកម្ទេចគ្នាឲ្យបានប៉ុន្តែក្រោយមកនេះអត់មានបណ្ដុះបណ្ដាលវិធីសាស្រ្តសម្រាប់កំទេចគ្នាទេ ។

សម្តេចតេជោបន្តថាពិតហើយវិស័យការពារជាតិយើងត្រូវតែមានយើងត្រូវតែបណ្ដុះបណ្ដាលនាយទាហានរបស់យើងប៉ុន្តែពួកគេមិនមែនបណ្តុះបណ្តាលជំ នាញខាងវ៉ៃគ្នាទេ។រឿង វ៉ៃគ្នាគឺត្រូវតែចេះហើយ ប៉ុន្តែយើងបានខិតខំហ្វឹកហាត់ជំនាញរបស់ពួកគេ ។

ឧទាហរណ៍ក្នុងទសវត្សរ៍ ៨០និង៩០កន្លងទៅរហូតដល់ ឆ្នាំ ២០០០ ជាមួយនឹងការហ្វឹកហាត់ក្នុង កងទ័ពរបស់យើងគឺមានបញ្ចូលនៅជំនាញវិស្វកម្មដើម្បីស្ថាបនាផ្លូវ ស្ពាន ផងដែរ។

សម្តេចតេជោបន្តថាអញ្ចឹងទេនិយាយអំពីបរិយាកាសរួមសម្រាប់ប្រទេសរបស់យើងគឺវាខុសគ្នាដាច់ស្រឡះដែលពីមុននេះសូម្បីតែការហ្វឹកហាត់ក៏ហ្វឹកហាត់សម្រាប់វ៉ៃគ្នាសម្លាប់គ្នាកំទេចគ្នា។ក៏ប៉ុន្តែឥឡូវនេះយើងបានហ្វឹកហាត់ដើម្បីទទួលនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៅវិញពង្រឹងធនធានមនុស្សដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

ឱកាសនេះគឺជាឱកាសធំណាស់ដែលវាផ្ដល់គ្របដណ្ដប់ឲ្យប្រទេសទាំងមូលឲ្យយុវជនរបស់យើងមិនចាំបាច់ត្រូវការពលីជីវិត របួសពិការបន្ថែមទៀតនោះទេ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា