Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

GDP ពលរដ្ឋក្នុងខេត្តកណ្ដាល​ខ្ពស់​មួយ​ឆ្នាំ​ជាង​ជាង ២ ពាន់ដុល្លារ

  • បោះពុម្ព

ខេត្តកណ្ដាលជាខេត្តមានភាពរីកចម្រើនផ្នែកឧស្សាហកម្ម ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយជីវភាពពលរដ្ឋក៏មានភាពធូរធារ។

ខេត្តកណ្តាលដែលមានភូមិសាស្ត្រហ៊ុមព័ទ្ធជុំវិញរាជធានីភ្នំពេញ ខណៈកម្រិតជីវភាពប្រជាពលរដ្ឋមានចំណូលខ្ពស់បើធៀបខេត្តដទៃទៀត។

លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលមានប្រសាសន៍នៅក្នុងសន្និសីទនៅព្រឹកថ្ងៃទី ៣០ ខែមីនានេះថា GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗក្នុងឆ្នាំ ២០២២ មានចំនួន ២ ០៦៤ ដុល្លារ កើនឡើង ២០៤ ដុល្លារ បើធៀបឆ្នាំ ២០១៨ ដែលមានចំនួន ១ ៨៥៩ ដុល្លារ។

លោកបន្តថា ខេត្តកណ្ដាលក្រៅពីការធ្វើកសិកម្ម ក៏ជាខេត្តសក្តានុពលលើការវិនិយោគបង្កើតរោងចក្រសហគ្រាសតូចធំ។

លោកបន្តថា ខេត្តកណ្តាលមានភូមិសាស្រ្តមិនឆ្ងាយពីរាជធានីភ្នំពេញមានរោងចក្រសហគ្រាសតូចធំជាង ៤០០ កន្លែង ដែលបានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ សម្រួលដល់ជីវភាពឱ្យមានល្អប្រសើរជាបន្តបន្ទាប់។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំ របស់ខេត្តកណ្ដាល» លោក គង់ សោភ័ណ្ឌ បញ្ជាក់ថា ដោយបានអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ

និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យ លើកកម្ពស់សេចក្ដីថ្លៃថ្នូរ ជីវភាព របស់ពលរដ្ឋ

រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងសម្របសម្រួលការ អនុវត្តលក្ខខណ្ឌការងារបានល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគក្នុងខេត្ត។

ដកស្រង់ពី៖ កម្ពុជាថ្មី