Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិន ១នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៣ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិន ១នាក់។

នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨២៧ករណី មានមនុស្ស ២,០៨៤នាក់ ២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧៨៩សំណើ និងបិទសំណុំរឿង ២៦៥សំណើ (រកឃើញមនុស្ស ១,២១៣នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៨នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៨ករណី៕

ដកស្រង់ពី៖ Fresh News