Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគណៈកម្មការទន្លេមេគង្គយកចិត្តទុកដាក់បញ្ហាថ្មីមួយគឺគ្រាប់មិនទាន់ផ្ទុះនៅក្នុងទន្លេមេគង្គ

  • បោះពុម្ព

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យគណៈកម្មការទន្លេមេគង្គយកចិត្តទុកដាក់ទៅលើ បញ្ញាថ្មីមួយដែលយើងមិនទាន់បានយកចិត្តទុកដាក់នោះគឺគ្រាប់មិនទាន់ផ្ទុះនៅក្នុងទន្លេមេគង្គដែលមានយ៉ាងច្រើនដែលគប្បីត្រូវជាចំណុចដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវនាព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ថា៖នៅក្នុងអាងទន្លេមេគង្គមានគ្រាប់មិនទាន់ផ្ទះយ៉ាងច្រើនដែលត្រូវយកចិត្តទុកដាក់ដៅស្រាយជាពិសេសសម្រាប់បញ្ជៀសនូវគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋរបស់យើង ។

ក្រៅបណ្ដាប្រទេសទន្លេមេគង្គដែលបានពិភាក្សាសម្តេចសង្ឃឹមថាអ្វីដែលជាកង្វល់របស់ប្រទេសទន្លេមេគង្គពាក់ព័ន្ធនិងគ្រា់បមិនទាន់ផ្ទុះដែលមាននៅក្នុងអាងទន្លេមេគង្គគួរតែទទួលបានការយកចិត្តទុកដាក់ពីដៃគូអភិវឌ្ឍន៍របស់យើងផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធានាតុល្យភាពនៃការអភិវឌ្ឍនិងចិរភាពនៃអាចទន្លេមេគង្គយើងនៅមានការងារ សំខាន់មួយទៀតដែលយើងគប្បីយកចិត្តទុកដាក់គឺគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកក្នុងសម័យសង្គ្រាមនៅក្នុងដងទន្លេមេគង្គ។

យើងត្រូវរុករកនិងបំផ្លាញអស់នៅគ្រាប់ទាំងនោះដើម្បីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍរបស់យើង ។

សម្តេចតេជោបន្តថាកម្ពុជាសុំវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីសំណាក់ដៃគូដែលរួមទាំងដៃគូសន្ទនានិងដៃគូអភិវឌ្ឍន៍ដែលបានរួមចំណែកធ្វើឱ្យគណៈកម្មការមេគង្គសម្រេចបាននូវសមិទ្ធិផលនិងជោគជ័យធំៗរហូតមកដល់ពេលនេះ។

យើងមានក្តីសង្ឃឹមនិងជំនឿយ៉ាងមុតមាំថាដៃគូមេគង្គនិងបន្តគាំទ្រនឹងលើកកំពស់កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងរួមគ្នាជាបន្តដើម្បីឲ្យគណៈកម្មការទន្លេមេគង្គសម្រេចបាននូវគោលបំណងរបស់ខ្លួន។

កម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការឱ្យបានជោគជ័យនិងប្រសិទ្ធភាពនិងនាំមកនូវជោគជ័យធំៗបន្ថែមទៀតជាមួយប្រទេសទាំងអស់និងប្រទេសពាក់ព័ន្ធសំដៅប្រែក្លាយបញ្ហាប្រឈមនានាឲ្យក្លាយជាឱកាសសម្រាប់សន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធានាចិរភាពសម្រាប់អនាគត ៕

ដកស្រង់ពី៖ រស្មីកម្ពុជា