Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ សរុបចំនួន២រូប។

ក្នុងសេចក្ដីជូនដំណឹងរបស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការបោះឆ្នោត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា

ការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ នឹងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ដោយគណៈកម្មការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ, តំណាងសភាពាណិជ្ជកម្មកម្ពុជា, សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់រាជធានីភ្នំពេញ និងតំណាងអង្គការ សមាគម សង្គមស៉ីវិលជាតិក្នុងស្រុក។

សេចក្ដីជូនដំណឹងដដែលអះអាងថា សម្រាប់ប្រជាពលរដ្ឋទាំងពីរភេទ ដែលចង់ដាក់ពាក្យឈរឈ្មោះជាបេក្ខជនប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ត្រូវមានលក្ខខណ្ឌ និងលក្ខណៈសម្បត្តិមួយចំនួន។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

ដកស្រង់ពី៖ Fresh News