បណ្តាញសង្គម

លោកតា ប្រាជ្ញ ឈួន ត្រូវគេបង្អើលថាស្លាប់ ជាលើកទី២ ខណៈលោកតា កំពុងសុំសីល

ភ្នំពេញ៖ លើបណ្តាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បាននាំគ្នាផ្សព្វផ្សាយ ព័ត៌មានអកុ សលជាថ្មី ម្តងទៀត ដោយអះអាងថា កវីជើងចាស់ ចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន ទទួលមរណភាព ។

ដំណឹង អកុសលនេះ  ធ្លាប់ត្រូវបានក្រុម អ្នកលេងហ្វេសប៊ុក នាំគ្នាផ្សព្វផ្សាយ និងចែករំលែក បន្តគ្នារួចម្តងមកហើយ កាលពី ពេលកន្លងទៅ ។ លោកតា ប្រាជ្ញ ឈួន បច្ចុប្បន្នមានជន្មាយុ ៨០ឆ្នាំ ។ លោក ប្រាជ្ញ ឆាត ជាកូន បានប្រាប់ ឲ្យដឹងនៅព្រឹក ថ្ងៃនេះថា លោកតា ប្រាជ្ញ ឈួន មានសុខភាព ល្អធម្មតា ហើយរូបលោកជាកូន កំពុងដឹក លោកតាទៅសុំសីល នៅវត្តស្រម៉រ ស្ថិតក្នុងភូមិស្រម៉រ ឃុំក្វាវ ស្រុកត្រាំង ខេត្តតាកែវ ជាវត្តស្ថិតនៅក្បែរផ្ទះ ។

បើទោះបីជាយ៉ាងណា ជាមួយនិង ភាពជរានេះ លោក ប្រាជ្ញ ឆាត ជាកូន បានអះអាងថា លោកតា ប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀង ចាប៉ីដងវែង ដ៏ល្បាញល្បី នៅកម្ពុជា មានសុខភាពរាងទ្រុឌ ទ្រោមហើយ ពោលសុខភាពមួយថ្ងៃ កាត់មួយថ្ងៃកោ ៕

ដកស្រង់ពី៖ដើមអម្ពិល