បណ្តាញសង្គម

ប្រសាសន៍សម្តេចតេជោ ក្នុងឱកាសជួបសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋ និងនិស្សិតនៅបារាំង

ភ្នំពេញ៖  នៅល្ងាច ថ្ងៃទី២៥ តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញ ជួបសំណេះ សំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋខ្មែរ និងនិស្សិតកម្ពុជា ជាងមួយពាន់នាក់ នៅក្នុងប្រទេសបារាំង ។

ក្នុងឱកាសនោះ សម្តេចបានថ្លែងថា សម្តេចតែងតែ គោរពស្រឡាញ់សិស្ស និស្សិត និង ប្រជាពលរដ្ឋខ្មែរ ទោះបី បានភៀសខ្លួន ទៅរស់នៅទីណា ក៏ដោយ ។ ទន្ទឹមនិងនោះដែរ សម្តេចតេជោ បានជួយឧបត្ថម្ភ ថវិកាមួយ ចំនួនដល់ សិស្សនិស្សិត ដែលកំពុងសិក្សា នៅប្រទេសបរាំង ។

សម្តេចតេជោ ក៏បានប្រាប់ ប្រជាពលរដ្ឋខ្មែរ នៅបារាំង អំពីគំនិត និង ផែនការ មិនស្មោះត្រង់ របស់បក្សប្រឆាំង ដែល មានបំណងព្យាបាទ មកលើសម្តេច ។ សម្តេច បានបញ្ជាក់ថា មេបក្សប្រឆាំង លោក សម រង្សី ត្រូវតែធ្វើការ សូមទោសសម្តេច ជាសាធារណៈ ចំពោះទង្វើ ដែលខ្លួនបានប្រព្រឹត្ត មកលើសម្តេច ទើបសង្ឃឹមថា ទំនាក់ទំនង នយោបាយអាច ឈានមករកភាព ប្រក្រតីវិញបាន ។

សម្តេចតេជោ ហ៊ុន សែន មានការសោកស្តាយ យ៉ាងខ្លាំង ដែលបក្សប្រឆាំង តែងតែបង្កឲ្យ មានបាតុភាព មិនល្អជា ច្រើន ជាពិសេសបាតុកម្ម ដែលធ្វើឲ្យបរទេស មើលងាយខ្មែរ ធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ជាតិ ។

តែទោះជាយ៉ាងណា សម្តេចបាន គូសបញ្ជាក់ថា «បាតុកម្ម ដែលរៀបចំឡើង ដោយក្រុមជន អគតិមួយចំនួន នៅទី ក្រុងប៉ារីស គឺមិនមានប៉ះពាល់ អ្វីដល់គម្រោង ជួបជុំបងប្អូន និងនិស្សិតខ្មែរឡើយ ។ ទង្វើរបស់បក្ស ប្រឆាំងទោះ ដោយចេញមុខផ្ទាល់ ឬដោយប្រយោល រួមទាំងផល ប៉ះពាល់នានា ដែលនឹងកើត មានឡើង គឺបក្សប្រឆាំង ខ្លួនឯង ត្រូវទទួលខុសត្រូវ ដោយខ្លួនឯង។ ខ្ញុំ មិនអាចជួយពួកគេ បានតទៅទៀតឡើយ » ៕

ដកស្រង់ពី៖ដើមអម្ពិល