Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋខ្មែរ ធ្វើមហាបាតុកម្ម ទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង អនុប្រធានសភា

  • បោះពុម្ព

ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជា ៥០០០នាក់ បានប្រមូលផ្តុំគ្នា នៅមុខវិមាន រដ្ឋសភា គ្រាដែលសភា កំពុងបើកសម័យប្រជុំ  ស្រែកទាមទារ ឲ្យលោក កឹម សុខា ចុះចេញពី តំណែងអនុប្រធានទី១ នៃរដ្ឋសភា ។

ក្រុមអ្នកតវ៉ា បានអះអាងថា ការទាមទារ របស់ពួកគេ ដោយសារតែ ពួកគេមើល ឃើញថា លោក កឹម សុខា កំពុងដើរបង្ហាញ សារនយោបាយ ភូតកុហក ញុះញង់បំបែក បំបាក់ជាតិសាសន៍ខ្មែរ នាំមកនូវ អស្ថិរភាពសង្គម ជាពិសេសនាំឲ្យ មានការចងកំហឹងពូជ សាសន៍ឈាន ដល់ការផ្ទុះសង្រ្គាម ។

នៅក្នុងញត្តិ ស្នើសុំដកតំណែង លោក កឹម សុខា ដាក់ជូនទៅ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមអ្នកតវ៉ា បានអះអាងថា ក្នុងរយៈពេល កន្លងមកនេះ លោក កឹម សុខា បានធ្វើសកម្ម ភាពឃោសនា បោកប្រាស់ ញុះញង់ បំបែកបំបាក់ បង្កអស្ថិរភាប ព្រមទាំងធ្វើការអុកឡុក បង្កឲ្យមាន កំហឹងពូជ សាសន៍ និងអាចឈានបង្ក ឲ្យមានសង្រ្គាម កើតមានក្នុង ផ្ទៃប្រទេស ។

ក្រុមអ្នកតវ៉ា បានហៅសកម្មភាព របស់លោក កឹម សុខា ថាមិនស័ក្តិសម ជាថ្នាក់ដឹកនាំ នៃស្ថាប័នកំពូល របស់ជាតិ នោះទេ ។ ក្នុងញត្តិទាមទារនេះ ក្រុមអ្នកតវ៉ា បានបញ្ជាក់ថា យ៉ាដូច្នេះ « ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព ស្ថរិភាពល្អប្រសើរ ដូចពេលសព្វថ្ងៃ ពិសេសរក្សា បាននូវសន្តិភាព ពេញបរិបូរណ៍ សាមគ្គីភាព និងឯកភាពជាតិ ទឹកដី មានតម្លៃមហា សាលមិនអាច កាត់ថ្លៃបាន ដែលប្រជាពលរដ្ឋ ចង់បាន យើងខ្ញុំទាំង អស់គ្នា គោរពស្នើសុំ ដោយទទូចដល់ សម្តេច ប្រធានរដ្ឋសភា និងអ្នកតំណាងរាស្រ្ត ទាំងអស់មេត្តាដក ឯកឧត្តម កឹម សុខា ចេញពីមុខតំណែង ជាអនុប្រធានរដ្ឋ សភាឲ្យបានឆាប់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត មានអារម្មណ៍រស់ នៅក្នុងភាព សុខដុមរមនា និងប្រកប មុខរបររស់ នៅប្រចាំថ្ងៃបាន ជាប្រក្រតី » ។

បន្ថែមពីលើ ខ្លឹមសារញត្តិ ទាមទារផ្ញើ ជូនប្រធានរដ្ឋសភា នៅលើបដាតវ៉ា ក្រុមអ្នកតវ៉ា បានសរសេរទៀតថា «លោក កឹម សុខា គឺជាអ្នកនាំទុក្ខ ដល់ប្រជាពលរដ្ឋខ្មែរ ធ្វើឲ្យខ្មែរគ្មានក្តីសុខ និងជាមនុស្ស ចង្រៃបង្កបញ្ហា ឥតឈប់ឈរ » ៕

 

 

 

 

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល