Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ហេង សំរិន៖ លោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុង នូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាព ជាសមាជិករដ្ឋសភា

  • បោះពុម្ព

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបញ្ជាក់ថា លោក សម រង្ស៊ី  បានបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥  ។

សម្តេច ហេង សំរិន បានបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសមួយ ដែលធ្វើឡើងបន្ទាប់ពីការបញ្ចប់កិច្ចប្រជុំគណៈអ ចិន្ត្រៃយ៍ នៃរដ្ឋសភា។

បើតាមសេចក្តីប្រកាសនេះ បានបញ្ជាក់ថា ការបាត់បង់នូវបុព្វសិទ្ធិរបស់លោក សម រង្ស៊ី ដោយអនុឡោមទៅតាម ប្រការ ៨៣ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ១៤ នៃច្បាប់ស្តីពីលក្ខន្តិកៈ តំណាងរាស្រ្ត និងយោងតាមមាត្រា ១៣៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

ការសម្រេចនេះ ក៏យោងទៅតាមសាលក្រមព្រហ្មទណ្ឌលេខ ៨៩ (ច) ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ របស់ សាលាដំបូងរាជធានីភ្នំពេញ និងសាលដីកាស្ថាពរលេខ ១៧ ក្រ ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់ សាលាឧទ្ធរណ៍ផងដែរ៕