Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម សម រង្ស៊ី ប្រកាសលើកពេល វិលត្រឡប់មកកម្ពុជា

  • បោះពុម្ព

ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសលើកពេល វិលត្រឡប់មកកម្ពុជា ដើម្បីទុកលទ្ធភាពឲ្យមជ្ឈដ្ឋានការទូត និងមិត្តបរទេស ធ្វើអន្តរាគមន៍រកដំណោះស្រាយ បន្ថយកម្តៅនយោបាយនៅកម្ពុជា។

ឯកឧត្តម សម រង្ស៊ី មិនបានបញ្ជាក់ពីពេលវេលា ដែលនឹងត្រូវចូលមកកម្ពុជានោះទេ តែបញ្ជាក់នឹងមកដល់ពេលឆាប់  ៗនេះ។

ឯកឧត្តម សម រង្ស៊ី បានប្រកាសនៅលើទំព័រ Facebook របស់ឯកឧត្តមថា «បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសហការី នៅកម្ពុជា និងអង្គការអន្តរជាតិ ទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ មួយចំនួន ដែលបានស្នើឲ្យខ្ញុំ លៃលកមកដល់ភ្នំពេញ ពេលថ្ងៃ ជៀសវាងពេលយប់ ហើយបានស្នើឲ្យ ខ្ញុំទុកពេលបន្តិច ឲ្យមជ្ឈដ្ឋានការទូត និងមិត្តបរទេសមួយចំនួន មានពេលធ្វើអន្តរាគមន៍ រកដំណោះស្រាយ ដោយសន្តិវិធី ចំពោះការកើនឡើង នៃអំពើហឹង្សាថ្មីៗនេះ នៅប្រទេសកម្ពុជា ។ ខ្ញុំមិនទាន់មកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅរាត្រីនេះទេ តែនឹងមកដល់ប្រទេសកម្ពុ ជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ»។

បើតាមមន្រ្តីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹងចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ពីមូលហេតុ នៃការលើកពេលរបស់ឯកឧត្តម សម រង្ស៊ី ក្នុងពេលឆាប់ៗនេះផងដែរ៕