Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាពង្រឹងសន្តិសុខ តាមកន្លែងសំខាន់ៗ ក្រោយមានអំពើភេរវកម្ម ពិភពលោក

  • បោះពុម្ព

ភ្នំពេញ ៖ លោកឧត្តម សេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នង ការដ្ឋាន នគរបាលជាតិ បានឲ្យ ដឹងថា ក្រោយមាន ព្រឹត្តិការណ៍ ភេរវកម្មពិភពលោក ជាញឹកញាប់ ពិសេសនៅ ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងរយៈ ពេលឲ្យប៉ុន្មាន ថ្ងៃនេះ កម្ពុជាបាន ដាក់ពង្រាយ កងកម្លាំងមួយចំនួន ដើម្បីរក្សា សន្តិសុខ នៅរាជធានីភ្នំពេញ និង តាមបណ្ដាខេត្ត ទូទាំងប្រទេស ។

យោងតាម វេបសាយ របស់អគ្គស្នង ការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ឧត្តមសេនីយ៍ ឯក ឆាយ គឹមខឿន បាន មានប្រសាសន៍ថា ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម សម្រាប់ប្រជាពលរដ្ឋ កម្ពុជាទូទៅ ក៏ដូច ជាភ្ញៀវទេសចរ អ្នកវិនិយោគ និងបណ្ដាលស្ថានទូត សមត្ថកិច្ចបានដាក់ កម្លាំងតាមគោលដៅ មួយចំនួន ក្នុងកិច្ចរក្សា សន្តិសុខ គឺ បន្ទាប់ពីមានអំពើ បំផ្ទុះគ្រាប់បែក នៅតាមបណ្ដាប្រទេស នៅសហគមន៍ អឺរ៉ុប និងស្របពេល ដែលកម្ពុជា ទទួលភ្ញៀវ បរទេស ដែលមកប្រកួត បាល់ទាត់ជម្រុះ នៅរាជធានីភ្នំពេញ ដោយពុំមានគោលដៅ អ្វីផ្សេងនោះទេ ។

 

សូមបញ្ជាក់ថា កន្លងទៅពេលថ្មីៗនេះ មានការដាក់ បំផ្ទុះគ្រាប់បែក នៅទីក្រុងប៉ារីស ដែលបណ្ដាល ឲ្យស្លាប់មនុស្ស ជាច្រើនរយនាក់ ហើយនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ កម្ពុជានឹងប្រកួត ជម្រុះបាល់ទាត់ ក្របខ័ណ្ឌ ពិភពលោក ជាមួយ ប្រទេសជប៉ុន ផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល