Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះ ចាប់ពីម៉ោង៧៖០០នាទីតទៅ ស្ពានអាកាសតិណូ ត្រូវដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន

  • បោះពុម្ព

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ វេលាម៉ោង០៧៖០០នាទី ព្រឹកតទៅ គម្រោងស្ពានអាកាសតិចណូ បានដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន នូវផ្លូវស្ពានអាកាស ក្នុងគោលបំណង ដើម្បីដោះស្រាយសម្រួល ការកកស្ទះចរាចរ នៅចំណុចការដ្ឋាន ស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ តាមប្រសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នេះបើតាមការបញ្ជាក់ របស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ សរសេរក្នុង Facebook Page របស់ឯកឧត្តម

សូមជម្រាបថា ស្ពានអាកាសតិចណូ ត្រូវសម្ពោធបើក ការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះរត់បណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើ ប្រសព្វមហាវិថី គីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង មានបណ្តោយ៣៨២ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដី មានប្រវែង៣៥៦ម៉ែត្រ និងទទឹងពី ៦ទៅ៨ម៉ែត្រ។

ស្ពានអាកាសទី៤ របស់រាជធានីភ្នំពេញនេះ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុន អាណិកជនកម្ពុជា (OCIC) ដោយតាមគម្រោងនឹងបញ្ចប់ ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ និង ចំណាយថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ បានមកពីគម្រោង វិនិយោគនានា របស់ក្រុមហ៊ុន OCIC៕