Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹទ្ធសភា អនុម័ត សេចក្ដីព្រាងច្បាប់ ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ដោយគ្មានបក្សប្រឆាំង

  • បោះពុម្ព

ភ្នំពេញ៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានអនុម័តលើ សេចក្តី ព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រង ឆ្នាំ២០១៦ ដោយសំឡេងគាំទ្រ ៤៦សំឡេង លើ ៤៦សំឡេង ខណៈសមាជិក ព្រឹទ្ធសភា គណបក្ស ប្រឆាំង ធ្វើពហិកា មិនចូលរួមប្រជុំ ។

យោងតាម សេចក្ដីប្រកាស ព័ត៌មាន របស់អគ្គ លេខាធិការ ដ្ឋាន ព្រឹទ្ធសភា ចេញមុននេះបន្តិច បានឲ្យដឹងថា រដ្ឋសភាបានបញ្ជូន សេចក្តីព្រាងច្បាប់ ពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រង ឆ្នាំ ២០១៦ មកព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោបល់ តាមលិខិតលេខ ៧៤៦ រ.ស ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ស្របតាមមាត្រា ១១៣ថ្មី ជំពូកទី៨ថ្មី នៃរដ្ឋធម្មនុញ្ញ ។

ប្រភពដដែល បន្ថែមថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រង ឆ្នាំ ២០១៦នេះ គឺពិតជាដើរតួនាទី ជាឧបករណ៍ នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ជាពិសេស ការខិតខំបង្កើន ប្រសិទ្ធភាព និងកម្រិត នៃការកៀរគរ ចំណូលគ្រប់ប្រភេទ ប្រកបដោយ មហិច្ឆតា តាមរយៈការ អនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ និងមុតស្រួច ទាំងវិធានការ រដ្ឋបាល និងវិធានការ គោលនយោបាយ ដែលមានចែងក្នុង យុទ្ធសាស្រ្ត កៀរគរចំណូល រយៈពេលមធ្យម  ២០១៤ -២០១៨ សំដៅសម្រេចបាន នូវសមិទ្ធផល សំខាន់ៗ បន្ថែមទៀត ។

ក្នុងនោះ ក៏បានធានា នូវដំណើរផ្លាស់ ប្តូរមួយ ឆ្ពោះទៅរកការ អភិវឌ្ឍប្រកប ដោយគុណភាព និងចីរភាព ដោយផ្សារភ្ជាប់ ការគិតគូរ អំពីតុល្យភាព នៃកំណើន សេដ្ឋកិច្ច និងការបែងចែក ផលនៃកំណើននេះ ទៅនឹងជីវភាព រស់នៅប្រចាំថ្ងៃ និងបំណងប្រាថ្នា របស់ប្រជាជន ព្រមទាំងឆ្លើយតប ទៅនឹងបរិការណ៍ថ្មី របស់កម្ពុជា និងនិន្នាការ ពិភពលោក និងតំបន់ ដើម្បីនាំនាវា កម្ពុជាឆ្ពោះទៅ កាន់ត្រើយ សុខសន្តិភាព យូរអង្វែង វិបុលភាព និងយុត្តិធម៌សង្គម ។

សេចក្ដីប្រកាស ព័ត៌មាន បានបន្ថែមថា  “ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ ឯកភាពទាំងស្រុង លើសេចក្តីព្រាង ច្បាប់ទាំងមូល ដោយឥតកែ ប្រែ ចំនួន ៤៦សំឡេង  នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល ” ។ 

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៦ ត្រូវបានរដ្ឋសភា អនុម័តយល់ព្រម ជាលើកដំបូង ចំនួន ៦៦សំឡេង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នាសម័យ ប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ ៕

ដកស្រង់ពី៖ដើមអម្ពិល